ពិធី​លៀង​សាយភោជន៍ ស្វាគមន៍​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ចូលរួម មហាសន្និបាត​សភា​តំបន់​អាស៊ី (​អេ​ភី​អេ​) លើក​ទី​៨

ភ្នំពេញ: ​នៅវេលា​ល្ងាច ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ឋានសួគ៌ ជាន់​ទី​២០ នៃ​សណ្ឋាគារ​សុខា​ភ្នំពេញ​និង​រ៉េស៊ីដង់ មានការ​រៀបចំ​ពិធី​លៀង សាយភោជន៍ ដើម្បី​ស្វាគមន៍​គណៈប្រតិភូ ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​មក​ចូលរួម មហាសន្និបាត​សភា​តំបន់​អាស៊ី (​អេ​ភី​អេ​) លើក​ទី​៨ នៅ ព្រះរាជាណាចក្រ កម្ពុជា​។​

​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំម​ហាស​ន្និបាត ដែល​បាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​លៀង​សាយភោជន៍​នេះ បាន​មានប្រសាសន៍​ស្វាគមន៍​និង​ថ្លែងអំណរគុណ ចំពោះ​វត្តមាន​ដ៏​ឧ​ត្តុ​ង្គ​ឧត្ដម​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច ដ៏​សែន​មនោ​រម្យ​នាពេលនេះ​។​

​លោក​បណ្ឌិត មានប្រសាសន៍​បន្តថា ការជួប​ជុំគ្នា​នាពេលនេះ​មិន​ត្រឹមតែ​បង្ហាញ អំពី​ការ​រិត​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ជា​ប្រពៃណី​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ឱកាស​បង្ហាញ​ដល់​ពិភពលោក នូវ​តួនាទី​ដ៏​សំខាន់​របស់​អេ​ភី​អេ ក្នុងការ​ចែករំលែក នូវ​តម្លៃ ទស្សនៈ ឧត្ដមគតិ និង​គោលបំណង​រួម​របស់​យើងទាំងអស់គ្នា ក្នុង​ការកសាង​តំបន់​អាស៊ី ឲ្យ​ទៅជា​តំបន់​មួយ​ដែលមាន​សុខសន្តិភាព ស្ថិរភាព សុវត្ថិភាព វឌ្ឍនភាព និង​រីកចម្រើន​ជានិច្ច​និរន្តរ៍​។​

​ជាមួយនឹង​ការវាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ដែល អេ​ភី​អេស​ម្រេច​បាន​នាពេល​កន្លងមក ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល ក៏បាន​បង្ហាញ នូវ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​ការបញ្ចេញមតិ ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ការប្រតិបត្តិ​ល្អៗ ពីគ្នា​ទៅវិញទៅមក នឹងធ្វើ​ឲ្យ​មហាសន្និបាត​សភា តំបន់​អាស៊ី (​អេ​ភី​អេ​) លើក​ទី​៨​នេះ ទទួលបាន​ជោគជ័យ​ថ្មី​ទៀត សម្រាប់​ប្រជាពលរដ្ឋ​អាស៊ី​ទាំងមូល​។​

​លោក​បណ្ឌិត បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា តាមរយៈ​ការតាំង​ចិត្ត​ខ្ពស់ និង​ការខិតខំ​កាន់តែខ្លាំង​ថែមទៀត​នោះ សភា​តំបន់​អាស៊ី នឹង​កាន់​តែមាន ភាពជឿនលឿន​ទៅមុខ  ហើយនឹង​អាច​សម្រេចបាន​នូវ​ចក្ខុវិស័យ​រួម នៃ​សតវត្សរ៍​អាស៊ី ដោយ​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សេចក្ដីថ្លៃថ្នូរ និង វិបុលភាព កាន់តែ​ប្រសើរ ជូន​ដល់​ប្រជាពលរដ្ឋ​៕​