កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ

កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ

១​គ្រាប់​របស់​ខ្សែ​ការពារ​ Martin Skrtel​ ដែល​​ធ្វើ​ឲ្យ​ចូល​ទី​ក្រុម​ខ្លួន​ឯង​​ កាល​ Liverpool ចាញ់​ Newcastle ​២-០ កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ស្លូវ៉ាគី​រូប​នេះ ជាប់​ក្នុង​បញ្ជី​កំណត់ត្រា​អាក្រក់​បំផុត​​​ ក្នុង​ចំណោម​កីឡាករ​ Premier League ៣​នាក់ ដែល​ទាត់​ចូល​ទី​ខ្លួន​ឯង​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

 

កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ
​​​ខាង​ក្រោម​នេះ ជា​កីឡាករ​​៣​នាក់ ដែល​ធ្លាប់​ទាត់​ចូល​ទី​ខ្លួន​ឯង (Own Goal) ច្រើន​ជាង​គេ​នៅ​ Premier League៖

 

១. Richard Dunne – ១០​គ្រាប់

 

កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ

 

អតីត​ខ្សែ​ការពារ​ក្រុម​ ​Everton, Manchester City, Aston Villa និង​ QPR រូប​នេះ ធ្លាប់​លេង​នៅ​ Premier League សរុប​៤៣១​ប្រកួត ​​និង​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​១០​គ្រាប់។ បច្ចុប្បន្ន​​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ ពុំ​ទាន់​លេង​ឲ្យ​ក្រុម​ណា​ទេ ក្រោយ​ QPR ជម្រុះ​ចេញ។

 

២. Jamie Carragher – ៧គ្រាប់

 

កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ

 

​អតីត​ខ្សែ​ការពារ​កណ្ដាល​ក្រុម​ Liverpool រូប​នេះ ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ Premier League ​​បាន​​៥០៨​ប្រកួត ​​និង​ធ្លាប់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​៧​គ្រាប់។ ​វីរបុរស​ក្រុម​​ហង្ស​ក្រហម​រូប​នេះ បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ហើយ និង​កំពុង​ធ្វើ​ជា​អ្នក​វិភាគ​នៅ​ទូរទស្សន៍ Sky Sports។

 

៣. Martin Skrtel​ – ៧គ្រាប់

 

កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ

 

ខ្សែ​ការពារ​កណ្ដាល​ក្រុម​ Liverpool រូប​នេះ ​បាន​ជាប់​កំណត់ត្រា​ Own Goal ៧​គ្រាប់​ដែរ បន្ទាប់​ពី​​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង កាល​ថ្ងៃ​អាទិត្យ​ទៀត។ Skrtel លេង​នៅ​ Premier League ឲ្យ​ហង្ស​ក្រហម​បាន​​២៣៥​ប្រកួត និង​កំពុង​តែ​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ឲ្យ​ Liverpool នា​ពេល​បច្ចុប្បន្នផង​ដែរ៕

 

-ចុចអាន៖ តើ​អ្នកចាំទី​ Premier League រូប​ណា មាន​ស្ថិតិ​ល្អ​ជាង​គេ?

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror