បែ មករា៖ Tatzuta រដូវកាល​ថ្មី​ នៅ​ជួយ​បឹង​កេត​ ឬ​ទៅ​ការពារ​ជាតិ​វិញ​អាស្រ័យ​លើ​គាត់​ផ្ទាល់

បែ មករា៖ Tatzuta រដូវកាល​ថ្មី​ នៅ​ជួយ​បឹង​កេត​ ឬ​ទៅ​ការពារ​ជាតិ​វិញ​អាស្រ័យ​លើ​គាត់​ផ្ទាល់

កីឡាករ​ជប៉ុន Kazaki Tatsuta ​បន្ត​​កុង​ត្រា​នៅ​ជាមួយ​ក្លិប​ក្រសួង​ការពារ​ជាតិ​ ឬ​មក​លេង​នៅ​បឹង​កេត​អង្គរ​រដូវ​កាល​ក្រោយ​​​​អាស្រ័យ​លើ​ខ្លួន​គាត់​​ផ្ទាល់។ ​នេះ​ការ​បញ្ជាក់​របស់​លោក​ បែ មករា​​ មក​កាន់​​ Sabay ​នៅ​ប្រលាន​យន្ត​ហោះ​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ​ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​វិញ។

 បែ មករា៖ Tatzuta រដូវកាល​ថ្មី​ នៅ​ជួយ​បឹង​កេត​ ឬ​ទៅ​ការពារ​ជាតិ​វិញ​អាស្រ័យ​លើ​គាត់​ផ្ទាល់លោក បែ មករា (ឆ្ដាំ)

 

អ្នក​ចាត់​ការ​ទូទៅ​របស់​បឹង​កេត​អង្គរ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​ជប៉ុន ​ Kazaki Tatsuta ​​​បាន​​បង្ហាញ​ទម្រង់​លេង​ល្អ​​គួរឲ្យ​ចាប់​អារម្មណ៍​ជា​មួយ​បឹង​កេត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​បំណង​ចង់​​ទិញ​យក​ពី​ក្រសួង​ការពារ​ជាតិ។ កីឡាករ​ជប៉ុន​ផុត​កុង​ត្រា​​ជាមួយ​ទ័ព​រដូវ​កាល​២០១៥​​​នេះ​ហើយ​។ ចំណែក​​រដូវ​កាល​ថ្មី២០១៦​​នេះ​​​ចង់​​វិល​ត្រឡប់​ទៅ​ការពារ​ជាតិ​វិញ​ឬ​យ៉ាង​ណា​អាស្រ័យ​លើ​រូប​​គេ​ផ្ទាល់។

 

លោក បែ មករា បាន​និយាយ​ថា៖«ចំពោះ​កីឡាករ​  Kazaki Tatsuta …​យើង​​កំពុង​ត្រៀម​​​ផ្ដល់​កិច្ច​សន្យា​​ជា​អចិន្ត្រៃយ៍​នៅ​​ជាមួយ​បឹង​កេត​​​​ជួន​គាត់​។ សំខាន់​​​​នៅ​លើ​គាត់ផ្ទាល់​ចង់​បន្ត​​កុង​ត្រា​នៅ​ជាមួយ​ក្រសួង​ការពារ​ជាតិ ​ឬ​​មក​លេង​នៅ​បឹង​កេត​ ពី​ព្រោះ​គាត់​អត់​​មាន​កិច្ចសន្យា​ជា​មួយ​ក្រសួង​ការពារ​​ជាតិ​ទៀត​ទេ»។

 

​កាល​ពី​ពេល​ថ្មី​​ៗ​នេះ​លោក​​ ទេព ឡុង​រចនា គ្រូ​បង្គោល​របស់​ក្លិប​ក្រសួង​ការពារ​ជាតិ​​ធ្លាប់​បាន​​ប្រាប់​​ដែរ​ថា ​កីឡាករ​​​​ជប៉ុន Tatsuta ​មាន​ឥរិយាបថ​​ល្អ​ជា​​មួយ​មិត្ត​រួម​ក្រុម​ ហើយ​កីឡាករ​រូប​នោះ​​ក៏​ធ្លាប់​ប្រាប់​លោក​​ដែរ​ថា​ មិន​ចង់​​ចាកចេញ​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​ឡើយ។ ទន្ទឹម​ នឹង​នោះ​លោក​ជា​គ្រូ​បង្វឹក​ផ្ទាល់​ក៏​​គ្មាន​បំណង​ចង់​លក់​កីឡាករ​ឆ្នើម​​រូប​នេះ​ពី​ក្រសួង​ការពារ​ជាតិ​ដែរ៕

 

បែ មករា៖ Tatzuta រដូវកាល​ថ្មី​ នៅ​ជួយ​បឹង​កេត​ ឬ​ទៅ​ការពារ​ជាតិ​វិញ​អាស្រ័យ​លើ​គាត់​ផ្ទាល់

 កីឡាករ Kazaki Tatsuta

 

​-ចាំ​មើល​ថា​​តើ​ខ្សែ​បម្រើ​ការពារ​​ជន​ជាតិ​​ជប៉ុន Kazaki Tatsuta បាន​នៅ​ជា​មួយ​បឹង​កេត​ ឬ​ត្រឡប់​ទៅ​​ក្លិប​ក្រសួង​ការពារ​ជាតិ​វិញ?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​