កម្រ​ជួប​ប្រទះ​ ស្ត្រី​ម្នាក់​​ឲ្យ​កំណើត​​​កូន​ពីរ​នាក់​​ក្នុង​ឆ្នាំ​តែ​មួយ​


កម្រ​ជួប​ប្រទះ​ ស្ត្រី​ម្នាក់​​ឲ្យ​កំណើត​​​កូន​ពីរ​នាក់​​ក្នុង​ឆ្នាំ​តែ​មួយ​

សារព័ត៌មាន​​សិង្ហបុរី​​​ បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង លើ​​​ករណី​​កម្រ​ជួប​ប្រទះ​​ ​​​ដែល​គ្រួសារ​សិង្ហបុរី​មួយ​ ផ្ដល់​កំណើត​កូន​ពីរ​នាក់​​ក្នុង​ឆ្នាំ​តែ​មួយ។

 

កម្រ​ជួប​ប្រទះ​ ស្ត្រី​ម្នាក់​​ឲ្យ​កំណើត​​​កូន​ពីរ​នាក់​​ក្នុង​ឆ្នាំ​តែ​មួយ​

​តាម​សារព័ត៌មាន​ Channel News Asia ​អ្នក​ស្រី​​ Lydiawati Ibrahim ​វ័យ​៣៣​ឆ្នាំ​​ ទើប​បាន​ផ្ដល់​កំណើត​កូន​ទី​បី​ជា​កូន​ប្រុស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​​ ៧ ខែ​ធ្នូ​​​ ២០១៥​ ម្សិល​មិញ​នេះ។ ដោយ​យោង​​ទៅ​តាម​មន្ទីរ​ពេទ្យ​ Gleneagles ​ដែល​បាន​ទទួល​សម្រាល​​​កូន​ដល់​អ្នក​ស្រី Ibrahim បាន​ឲ្យ​ដឹង​ថា ​ការ​ឲ្យ​កំណើត​កូន​ទី​បី Mohammad Rifly Asyraaf ​របស់​អ្នក​ស្រី​​គឺ​ជា​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​តែ​មួយ ពោល​គឺ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​សឹង​មិន​ជឿ​ថា​អាច​ទៅ​រួច​ ​ព្រោះ​អ្នក​ស្រី​ Ibrahim ទើប​តែ​​​សម្រាល​​កូន​ស្រី​ឈ្មោះ A’la Aamily Delisha ​​កាល​ពី​ខែ​កុម្ភៈ​​ឆ្នាំ​២០១៥​​​កន្លង​ទៅ​នេះ។

 

លោក​ Mohamad Ali វ័យ​៣៨​ឆ្នាំ ជា​ស្វាមី​អ្នក​ស្រី Ibrahim បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​​មែន​ទែន​តែ​ក៏​ភ័យ​ដែរ ព្រោះ​​ភរិយា​ខ្ញុំ​សម្រាល​​កូន​​ពីរ​នាក់​ក្នុង​ឆ្នាំ​តែ​មួយ​ដូច​នេះ”។ មក​ទល់​ពេល​នេះ​គ្រួសារ​អ្នក​ស្រី ​Lydiawati Ibrahim មាន​កូន​បី​នាក់​ហើយ​រួម​ទាំង​កូន​​ស្រី​ច្បង​អាយុ​៤​ឆ្នាំ​ A’la Nayli Shazya។​​

 

កម្រ​ជួប​ប្រទះ​ ស្ត្រី​ម្នាក់​​ឲ្យ​កំណើត​​​កូន​ពីរ​នាក់​​ក្នុង​ឆ្នាំ​តែ​មួយ​
កូនទីបីរបស់ ​អ្នក​ស្រី ​Lydiawati Ibrahimគឺ Mohammad Rifly Asyraaf ​ទើបកើត
 

លោក​វេជ្ជបណ្ឌិត​ Lee Keen Whye ​គ្រូ​ពេទ្យ​សម្រាល​កូន​ឲ្យ​អ្នក​ស្រី Ibrahim បាន​ឲ្យ​ដឹង​ថា នេះ​ជា​ករណី​​​​ដែល​គាត់​មិន​ដែល​ជួប​ប្រទះ​ទេ​ក្នុង​អាជីព​ជា​គ្រូ​ពេទ្យ​​២៥​ឆ្នាំ​មក​ហើយ។ យ៉ាង​ណា​ក្ដី​ករណី​ខាង​លើ​ក៏​ធ្លាប់​កើត​​មាន​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០។

 

ពេទ្យ​ជំនាញ​សិង្ហបុរី​​ផ្នែក​សម្ភព​​​​​នៃ​មន្ទីរ​ពេទ្យ​ Gleneagles បាន​​ឲ្យ​យោបល់​ថា​ គ្រួសារ​ដែល​មាន​បំណង​យក​កូន​ គួរ​​ទុក​គម្លាត​​រយៈ​ពេល​​​ពីរ​ទៅ​បី​ឆ្នាំ​មុន​ពេល​​មាន​បំណង​យក​កូន​មួយ​ទៀត ដើម្បី​ឲ្យ​សុខភាព​ម្ដាយ​ និង​កូន​បាន​ប្រសើរ។ ចំពោះ​ករណី​អ្នក​ស្រី​ Ibrahim ខាង​គ្រូ​ពេទ្យ​​ផ្ដល់​ដំបូន្មាន​ឲ្យ​មាន​​​ការ​​តាម​ដាន​ថែរក្សា​ជា​ពិសេស​ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​របស់​អ្នក​ស្រី រួម​ទាំង​​​ស្ថាន​ភាព​ជំងឺ​ដែល​អាច​កើត​មាន​ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់​ជា​ដើម៕

 

កម្រ​ជួប​ប្រទះ​ ស្ត្រី​ម្នាក់​​ឲ្យ​កំណើត​​​កូន​ពីរ​នាក់​​ក្នុង​ឆ្នាំ​តែ​មួយ​
 

ក្រុមគ្រួសារអ្នក​ស្រី​​ Lydiawati Ibrahim
 

ចុចអាន៖ កុហក​មិត្ត​ប្រុស​ថា​មាន​ផ្ទៃពោះ ចុង​ក្រោយ​ស្រក់​ទឹក​ភ្នែក​ខ្លួន​ឯង

 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia​​​​​​​​​​​​