ឈុន ពន់រកបានមេដាយប្រាក់មួយគ្រឿង

ភ្នំពេញ: ​ភ្នំពេញ​:​បន្ទាប់ពី​បាន​មេដាយមាស​ទី ដោយសារ​កីឡាករ​ប៊ុង ហុង​លើ​វិញ្ញាសា​រត់​៤០០​ម៉ែត្រ​សម្រាប់​សម្រាប់​ប្រភេទ​ពិការ​T46​នោះ​ កីឡាករ​ប្រណាំង​រទេះ​កម្ពុជា​មួយរូប​ទៀត​គឺ​ឈុន ពន់​ដែល​ដែល​ពិការ​ប្រភេទ​ T44 រកបាន​មេដាយប្រាក់​មួយគ្រឿង​ដែរ​លើ​វិញ្ញាសា​ប្រណាំង​រទេះ​ចម្ងាយ​២០០​ ម៉ែត្រ ។​

​ចំពោះ​វិញ្ញាសា​រត់ ២០០ ម ប្រភេទ T 44- T 46 និង T 47 កីឡាករ ជឹម ផាន​- សាន មៅ -​ញ៉​ក់ គឹម​ហោ -​អ៊ុក ស​ម្ភ​ស្ស​- ជា សា​រេ​ង​- ឈុន ឆ​វិ​ន​- ចឹក ចាន់ថា រួមទាំង​កីឡាករ តុង រ៉ាវី​ដែល​លេង​វិញ្ញាសា  ចោលដុំដែក មិន​ទទួលបាន​មេដាយ​ទេ  ។​

    ​លោក​យី វាសនា​អគ្គលេខាធិការ​គណៈ​ប៉ា​រា​ឡាំ​ពិ​ក​កម្ពុជា​បាន​ទទួលស្គាល់ថា​បញ្ហា​ ប្រឈម​មួយ​ចំនួន​ក្នុង​ព្រឹ​ត្ត​ការណ៍ អាស៊ាន​ប៉ា​រា​ហ្គេម លើក​ទី​៨ នៅ​សិង្ហបូរី​នេះ ដូចជា​ការចុះឈ្មោះ ការដក​កីឡាករ​កម្ពុជា​ចេញពី​ការប្រកួត ការវាយតំ​លៃ​មិន​ប្រក្រតី ។​ល​។
    ​លោក​បន្តទៀតថា ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ ក្រុម​កីឡាករ​ជនពិការ​កម្ពុជា​ទាំងអស់ ទទួលបាន​កន្លែង​ស្នាក់អាស្រ័យ និង​ការហូបចុក ស្មើភាព​គ្នា​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​តំបន់​អាស៊ាន នេះ​អញ្ចឹង ។​

     សូម​បញ្ជាក់ថា កម្ពុជា​នៅសល់​៣​ប្រកួត​ទៀត គឺ​វិញ្ញាសា​រត់ បណ្តាក់ ១០០ ម៉ែត្រ​៤​ដង មាន​កីឡាករ ប៊ុង ហុង សាន ម៉ៅ អ៊ុក ស​ម្ភ​ស្ស និង​ជឹម ផាន , ប្រណាំង​រទេះ ៤០០ ម៉ែត្រ កីឡាករ ឈុន ពន់ និង​ឯក ញាណ​សាមុត , ២០០ ម រទេះ ២០០ ម៉ែត្រ ដែរ កីឡាករ ហេង សាវឿន និង​ហ៊ុន សឺ​ន​។​

​     សម្រាប់​ពេលនេះ​ថៃ​នៅ​លំដាប់​ទី ១​ដដែល​ដោយមាន​មេដាយមាស​៨៤​ប្រាក់​៧២​សំរិទ្ធ​៧៧​សរុប​២៣៣​គ្រឿង ។​ឥណ្ឌូនេស៊ី​ស្ថិតនៅ​លំដាប់​ទី ២​ដែលមាន​មេដាយមាស​៧៩​ប្រាក់​៧០​សំរិទ្ធ​៦១​សរុប​២១០គ្រឿង ។​ម៉ាឡេស៊ី​ឡើងមក​លេខ ៣​វិញ​ដោត​មាន​មេដាយមាស​៥០​ប្រាក់​៥៣​សំរិទ្ធ​៣៦​សរុប​១៣៩​គ្រឿង ។​

​     ​វៀតណាម​មក​នៅ​លំដាប់​ទី ៤​ជាថ្មី​ដែលមាន​មេដាយមាស​៤៧​ប្រាក់​៥៨​សំរិទ្ធ​៤៨​សរុប​១៥៣​គ្រឿង​សឹង្ហ​ បូរី​នៅ​ចំណាត់ថ្នាក់​ទី ៥​ដដែល​ដោយមាន​មេដាយមាស​២៤​ប្រាក់​១៦​សមរិទ្ធ​២១​សរុប​៦១​គ្រឿង ។​មី​យ៉ាន់​ម៉ា​នៅ​លំដាប់​ទី ៦​ដែលមាន​មេដាយមាស​១៦ ប្រាក់​១៦​សំរិទ្ធ​២៨​សរុប​៦០​គ្រឿង ។​

​    ​ហ្វីលីពីន​នៅ​ចំណាត់ថ្នាក់​ទី ៧​ដែលមាន​មេដាយមាស​១៥​គ្រឿងប្រាក់​១៧​គ្រឿង​សំរិទ្ធ​២៥​គ្រឿង​សរុប​៥៧​គ្រឿង ។​ប្រ៊ុយណេ​នៅ​ចំណាត់ថ្នាក់​ទី​៨​ដែលមាន​មេដាយមាស​៣​ប្រាក់​៣ សំរិទ្ធ​៤​សរុប​មាន​១០គ្រឿង ។​កម្ពុជា​នៅ​ចំណាត់ថ្នាក់​ទី ៩​ដែលមាន​មេដាយមាស​១​គ្រឿង ប្រាក់ ២​គ្រឿង​សំរិទ្ធ​៥​គ្រឿង​សរុប​៨គ្រឿង ។​ឡាវ​ដែល​នៅ​លំដាប់​ទី ១០​នោះ​មាន​មេដាយប្រាក់ ១​គ្រឿង​សំរិទ្ធ​៣​គ្រឿង​សរុប ៤ គ្រឿង ។​