ព្រឹត្តិការណ៍ទី ៣នៃITF Futures កំពុងប្រកួត

ភ្នំពេញ:     ​ភ្នំពេញ​:​កម្មវិធី​ប្រកួត​កីឡា​វាយ​កូន​បាល់​អន្តរជាតិ ស​បា្ព​ហ៏​ទី​៣ មាន​ឈ្មោះថា GLF CHAM PRASIDH OPEN 2015 ចាប់ពី​ថ្ងៃទី​០៥ ធ្នូ​មក​នោះ​កំពុងតែ​ជម្រុះ​កីឡាករ​ខ្សោយៗ​ចេញ​ជា​បណ្ដើរៗ​ហើយ ។​

​     ​GLF​នៅតែ​បន្ត​ឧ​ប​ត្ភ​ការប្រកួត​ព្រឹត្តិការណ៍​ទី ៣​ដែលជា​ព្រឹត្តិការណ៍៑​ចុង​ក្រោយនេះ​បន្តទៅទៀត​លោក Mitsuji Konoshita​នាយក​ក្រុមហ៊ុន GLF​ដែលជា​អតីត​អ្នកគាំទ្រ​កីឡា​វាយ​កូន​បាល់​របស់​ប្រទេស​ជប៉ុន​ហើយ​បាន​ជា ​មហាសេដ្ឋី​ផ្នែក​ពាណិជ្ជកម្ម​មួយរូប​ដ៏​មាន​ជោគជ័យ​នោះបាន​និយាយថា ​លោក​ពិតជា​រីករាយ​ណាស់​ក្នុងការ​ក្លាយជា​ផ្នែក​មួយ​នៃ​កីឡា​វាយ​កូន​បាល់​ កម្ពុជា​ដែល​បាន​នាំយក​នូវ​ភាព​រីកចម្រើន និង​ឧត្តមភាព ក្នុង​កម្រិត​មួយ​ដែលជា​មិនគួរ​ឱ្យ​ជឿ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង មកនេះ​។​

​    ​លោក​បន្តថា​ប្រទេស​កម្ពុជា​កំពុង​អង្គុយ​នៅលើ​ទ្រព្យសម្បត្តិ​នៃ​ សក្តានុពល​របស់​យុវជន​និង​ព្រឹ​ត្ដិ​ការណ៍​ជា​​ច្រើន​ទៀត​ដែល​នឹង​កើតឡើង​ នាពេល​អនាគត​នៅក្នុង​ប្រទេស​នេះ​និង​អាច​ជម្រុញ​សកម្មភាព​ជាច្រើន​សំរាប់​ ពួកគេ​ដើម្បី​ភាព​លូតលាស់​និង​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ប្រទេស​ កម្ពុជា​'​។​

​     សេដ្ឋី​រូបនេះ​បាន​គាំទ្រ​កីឡា​វាយ​កូន​បាល់​តាំងពីក្មេង​មកម្ល៉េះ​ទោះបី​ លោក​មិនអាច​ធ្វើ​បានល្អ​ក្នុង​អាជីព​ជា​អ្នក​លេង​កីឡា​នេះ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មានឱកាស​ដើម្បី​បង្កើត​វេទិកា​មួយ​សម្រាប់​អ្នក​ជំនាន់​ បច្ចុប្បន្ន និង​ជំនាន់ ក្រោយ​ដើម្បី​ទទួលបាន​ជ័យជំនះ​ដ៏​ធំ​មួយ ។​

​     ​លោក​ទេព​រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា "​យើង​មាន​ភាព​រីករាយ​ណាស់ ដែល​ក្រុមហ៊ុន​GLF​និង​លោក MitsujiKonoshita​បាន​ចូលរួម​សហការ​ជាថ្មី​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍​ អន្តរជាតិ​យ៉ាងសំខាន់​នេះ​»​។

ក្រុមហ៊ុន GLF​បាន​ផ្លាស់ប្តូរ ក្រុមគ្រួសារ​កីឡា​វាយ​កូន​បាល់​របស់​យើង ហើយ​ចំណង​រវាង​ពួកយើង​ក៏មាន​ការរីកចម្រើន​កាន់តែខ្លាំង​ដែរ​ហើយ​ខ្ញុំ​ ជឿជាក់ថា​ភាពជា​ដៃគូ​យូរអង្វែង​នេះ​នឹង​លើក​កំពស់​កីឡា​វាយ​កូន​បាល់​ឱ្យ​ រីកចម្រើន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត។

​    ​កីឡាករ​ជម្រើសជាតិ​កម្ពុជា មួយចំនួន​នឹង​ទទួលបាន សិទ្ធ​អាទិភាព សម្រាប់​ការប្រកួត​ជម្រុះ​ឬ សម្រាប់​ការប្រកួត Main Draw ក្នុង​ព្រឹត្តិការណ៍ នេះ​។ កីឡាករ ម៉ម វិទូ​ដែលជា​ប្អូន​របស់លោក​ម៉ម ផល្គុណ​ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក​ដើម្បី​លេង​នៅក្នុង​ព្រឹត្តិការ​ណ៏​ទី​៣ GLF CHAM PRASIDH OPEN 2015​នេះ​។​

​     គួរឱ្យ​រំលឹក​ផង​ដែល កីឡាករ ម៉ម វិទូ គឺជា​កីឡាករ​មួយរូប ដែល​បាន​កែប្រែ​មុខមាត់​ប្រវត្តិសាស្ត្រ​របស់​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍ Davis នៅ​ទីក្រុង​ដូ​ហា កាលពី​ឆ្នាំ​២០១២​។​

​     ​លោក Puneet Gupta ប្រធាន​អាជ្ញារ​កណ្តាល​របស់ ITF​បាន​ចូលរួម​ជាមួយ​ជាមួយ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នេះ​អស់​រយៈពេល​៥​ ឆ្នាំ​មកហើយ​រួមទាំង​ឆ្នាំនេះ​, គាត់​និង​ក្រុមការងារ​អាជ្ញាកណ្ដាល​ចំនួន​ប្រាំ​រូប​ទៀត​វៀតណាម​០២​រូប និង​ឥណ្ឌា​០១​រូប​ស្រីលង្កា​០១​រូប​និង​ម៉ាឡេស៊ី​០១​រូប​។​