វិធី​ដោះស្រាយ​ ភាព​តាន​តឹង ​និង​ទុក្ខ​ព្រួយ ​បែប​ធម្មជាតិ​

Cortisol ​គឺ​ជា​អ័ក​ម៉ូន​បង្ក​ភាព​តាន​តឹង​ មួយ​ប្រភេទ ​ផលិត​ចេញ​ពី​ក្នុង​ក្រពេញ ​ស្ថិត​នៅ​ពី​លើ​តម្រង​នោម​។ អ័ក​ម៉ូន ​នេះ​ជំនួយ​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​ និង​ជំនួយ​ដល់​ដំណើ​រ​ការ​មុខងារ​ នៃ​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ ក្នុង​ស្ថាន​ភាព​ មិន​បាន​ត្រៀម​ចិត្ដ​ជា​មុន​។ វា​មាន​គុណ​សម្បត្ដិ​បង្កើន​សមត្ថភាព​របស់​អ្នក​​កម្ចាត់ជំងឺតម្កាត់មួយចំនួន។ ទោះបីជាយ៉ាងណា ការកើនឡើងកម្រិតខ្ពស់អ័កម៉ូន Cortisol អាចបង្កឱ្យមានបញ្ហាដំណេក ទុក្ខព្រួយក្នុងចិត្ដ មានការប្រែប្រួលភ្លាមៗនៃកម្រិតជាតិស្ករនៅ​​​ក្នុង​ឈាម​ និង​ឡើង​ទម្ងន់​នៅ​ក្នុង​បរិវេណ​ខុស​ពី​ធ​ម្មតា​។

វិធី​ដោះស្រាយ​ ភាព​តាន​តឹង ​និង​ទុក្ខ​ព្រួយ ​បែប​ធម្មជាតិ​
 
កាត់​បន្ថយ​កម្រិត​អ័កម៉ូន​ Cortisol ២០% ​ដោយ​ការ​ធ្វើ​សមាធិ​៖ ​មនុស្ស​ធ្វើ​សមាធិ​ចិត្ដ​ជា​រៀងរាល់​ថ្ងៃ​មាន​សមត្ថភាព​កាត់​បន្ថយ​កម្រិត​អ័ក​ម៉ូន​ Cortisol ​និង​សម្ពាធ​ឈាម​ នេះ​បើ​ធៀប​ទៅ​នឹង​មនុស្ស​មិន​ធ្លាប់​ធ្វើ​សមាធិ ​ឬ​កម្រិត​ធ្វើ​សមាធិ​ចិត្ដ​តិច​តួច​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ​ការ​ធ្វើ​សមាធិ​ចិត្ដ​រាល់​ថ្ងៃ​ ក្នុង​រយៈ​ពេល​ ៤ខែ​ កម្រិត​នៃ​អ័កម៉ូន​Cortisol ​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​បាន​កម្រិត ២០%។​ ​​​
កាត់​បន្ថយ​កម្រិតអ័កម៉ូន cortisol ៦៦% ដោយការស្ដាប់តន្រ្ដី៖ តន្រ្ដីមានប្រសិទ្ធភាពធ្វើឱ្យខួរក្បាលស្ងប់រម្ងាត់។ ការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សត្រៀមទៅពិនិត្យសុខភាព ស្របពេលស្ដាប់តន្រ្ដី មានកម្រិតអ័កម៉ូន Cortisol ទាបនេះប្រៀបធៀបទៅនឹងមនុស្សដែលទៅពិនិត្យសុខភាពដោយប្រើវិធីបុរាណ។ 
កាត់បន្ថយកម្រិតអ័កម៉ូន cortisol ៤៧% ដោយតែខ្មៅ ៖ ក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញថា មនុស្សទទួលទានតែខ្មៅរាល់ថ្ងៃ អាចកាត់បន្ថយកម្រិតអ័កម៉ូន Cortisol បាន ៤៧%  បើធៀបទៅនឹងមនុស្ស ដែលមិនទម្លាប់ទទួលទានតែខ្មៅ។ តែខ្មៅសម្បូរដោយ សារធាតpolyphenols និងសារធាតុ flavonoids ដោយសារធាតុទាំងពីរយ៉ាងនេះ ទើបវាមានប្រសិទ្ធភាពធ្វើឱ្យចិត្ដស្ងប់រម្ងាត់។ 
កាត់បន្ថយកម្រិតអ័កម៉ូន cortisol ៣៩% ដោយការសេពគប់មិត្ដភក្ដិ៖ ការដើរលេងកម្សាន្ដខាងក្រៅជាមួយមិត្ដភក្ដិមានប្រសិទ្ធភាពកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងចិត្ដ។ អ្នកវិទ្យាសាស្រ្ដបានគូបញ្ជាក់ថា កង្វះការសមាគមជាមួយមិត្ដភក្ដិធ្វើឱ្យកើនឡើងកម្រិតភាពតានតឹង បង្កើនហានិភ័យនៃរោគព្រួយចិត្ដ និងការរំខានផ្លូវអារម្មណ៍។ 
កាត់បន្ថយកម្រិតអ័កម៉ូន cortisol ៣១%  ដោយការម៉ាស្សា៖ ការម៉ាស្សាអាចកាត់បន្ថយភាពតានតឹង។ អ្នកវិទ្យាសាស្រ្ដបានគូរបញ្ជាក់ទៀតថា ក្រោយរយៈពេលពីរ បីសប្ដាហ៍ នៃការព្យាបាលដោយការម៉ាស្សា កម្រិតនៃភាពតានតឹងអាចថយចុះបាន ៣១%។ ការម៉ាស្សាភ្ញោចការផលិតចេញសាធាតុ Dopamine និងសារធាតុ serotonin ដែលជាអ័កម៉ូនទទួលខុសត្រូវធ្វើឱ្យអារម្មណ៍ល្អ ៕ 

អត្ថបទ៖ ដេវីដ
Source: livestrong