ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ២៧១ចាប់ពី​​មុខវត្តសន្សំកុសលរហូតដល់​មុខមន្ទីរ​ពេទ្យរុស្ស៊ីកំពុង​ស្ទះចរាចរណ៍

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានដឹង​ថា ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ២៧១ចាប់ពី​​មុខវត្តសន្សំកុសលរហូតដល់​មុខមន្ទីរ​ពេទ្យរុស្ស៊ីកំពុង​​កក​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង ​ដោយ​មិន​ដឹងពី​មូល​ហេតុ ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ការ​កកស្ទះ​ចរាចរណ៍​ខាងលើ​នេះ គិត​ត្រឹម​ម៉ោង​៨និង២៥នាទី​ថ្ងៃ​ទី៩ ធ្នូ នេះ ​​​​ហើយ​នៅ​ខណៈនេះ​​ដែរ គេ​ឃើញ​សមត្ថកិច្ចកំពុង​​​ជួយ​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹកផងដែរ ៕