រកឃើញជំងឺកាមរោគថ្មីដែលអាចបង្កឲ្យកើតជំងឺអារ

អ្នកប្រហែលជាធ្លាប់ស្គាល់រួចមកហើយពីជំងឺកាមរោគ វាត្រូវបាន​រួមបញ្ចូលគ្នាប្រហែលជា ២០ នៃមេរោគកាមរោគ រាប់ទាំង​រោគស្វាយ, ប្រមេះ, ឬសនៅលើប្រដាប់ភេទ, មេរោគអេដស៍/ ជំងឺអេដស៍...។
 
រកឃើញជំងឺកាមរោគថ្មីដែលអាចបង្កឲ្យកើតជំងឺអារ
បើយោងតាមការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ College London បាន​បង្ហាញប្រភេទមេរោគថ្មីនៃជំងឺកាមរោគ ដែលអាចឆ្លងបាន​យ៉ាងឆាប់រហ័ស និងអាចបង្កឲ្យមាន​ជំងឺ​អារ​ជាពិសេស។ ជំងឺនេះត្រូវបានគេហៅថា mycoplasma genitalium (MG)។
ក្រុមអ្នកជំនាញ​បាន​ឲ្យដឹងថា MG មាន​កំណើត​តាំតពីសតវត្សទី ៨០ មកម៉្លះ។ ប៉ុន្តែរហូតមកដល់ពេល​នេះ ពួកគេបាន​កំណត់អត្តសញ្ញាណបានថា MG នេះត្រូវបាន​រីករាល​ដាល​តាមរយៈ​ទំនាក់ទំនងផ្លូវភេទ។
ដើម្បីកំណត់អត្តសញ្ញាណនេះ អ្នកស្រាវជ្រាវបាន​ធ្វើតេស្ត​គំរូទឹកនោមរបស់មនុស្សចំនួន ៤៥០៧ នាក់ ដែលធ្លាប់មាន​ការរួមភេទ​អាយុចាប់ពី ១៨ឆ្នាំ ទៅ ៤៤ លទ្ធផលបង្ហាញថា ស្ត្រី ៤៨ និងបុរស ២៤នាក់មាន​មេរោគ MG។
បន្ទាប់មកក្រុមអ្នកស្រាវជ្រាវបាន​ធ្វើតេស្ត​ស្រដៀងគ្នានេះដែរនៅលើ អនីតិជន (ជនមិនទាន់គ្រប់អាយុ) ដែលមិនទាន់ធ្លាប់ឆ្លងកាត់ការរួមភេទ ហើយ​លទ្ធផល​គ្មានម្នាក់ណាដែល​បង្ហាញថាមាន​មេរោគ MG ឡើយ។
លោកបណ្ឌិត Raquel Dardik ជាជំនួសការ​ផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យនៃទីក្រុង New York បាន​មាន​ប្រសាសន៍ថា MG ជាបាក់តេរី​ដែលអាចធ្វើឲ្យ​រលាក​ផ្លូវនោម ឬស្បូន​ចំពោះស្ត្រី។ ប្រសិនបើមិនបាន​ទទួលការព្យាបាលឲ្យត្រឹមត្រូវទេ វានឹងបង្កឲ្យមាន​ផលវិបាកធ្ងន់ធ្ងរ ហើយអាចធ្វើឲ្យគ្មាន​កូនថែមទៀត។
MG គ្មានមានរោគសញ្ញា​ជាក់លាក់ដូចជាជំងឺកាមរោគដទៃទៀតនោះទេ។ តែទោះជាយ៉ាងណា មាន​សញ្ញា​មួយចំនួន​ដែលអ្នកគួរតែ​មាន​ការសង្ស័យ។ ចំពោះស្ត្រី មាន​ការរលាក, ក្តៅខុសធម្មតាក្នុងកំឡុងពេលនោម, ឬហូរឈាម​ខុសធម្មតាបន្ទាប់ពីរួមភេទ។ ចំពោះបុរសវិញ សញ្ញាទូទៅបំផុតគឺ ការបត់ជើងតូចមានការលំបាក ឬលិង្គហៀរទឹករងៃ។
លោកបណ្ឌិត Dardik មានប្រសាសន៍ថា ប្រសិនបើអ្នកមានអារម្មណ៍សង្ស័យណាមួយ គួរតែប្រញាប់ទៅជួបនឹងគ្រូពេទ្យដើម្បីពិនិត្យរកការពិត៕
ដោយ៖ មង្គលការ
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!