ឪពុក​ចិត្ត​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត​ អាយុ​៧​ឆ្នាំ ត្រូវ​ចាប់ខ្លួន

ខេត្តក្រចេះ ៖ ឪពុក​ចិត្ត​តិរច្ឆាន​រំលោភ​កូនស្រី​ខ្លួនឯង​ដែល​ទើបតែ​មាន​អាយុ​៧​ឆ្នាំ​ រហូត​បាន​សម្រេច ត្រូវ​មាន​សមត្ថកិច្ច​ នគរបាល​ស្រុក​សំបូរ​ ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស កាលពី​វេលា​ម៉ោង​២​ រសៀល ថ្ងៃ​ទី​៨ ធ្នូ ២០១៥ នៅ​ក្នុង​ក្រុមហ៊ុន​កូរ៉េ ស្ថិត​នៅ​ភូមិ​អា​ចេ​ន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។

សមត្ថកិច្ច​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស្រឹម តុលា អាយុ​៣៥​ឆ្នាំ ត្រូវ​ សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ ពាក្យបណ្ដឹង​របស់​ស្ត្រី​ ជា​ប្រពន្ធ និង​ត្រូវជា​ម្តាយ​ក្មេង​ ស្រី​រង​គ្រោះ ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់​កូនស្រី​ខ្លួនឯង​រំលោភ​រហូត​បាន​ សម្រេច​កាលពី​យប់​ ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ស្ថិត​ ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​សំបូរ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ឪពុក​ចិត្ត​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត​ អាយុ​៧​ឆ្នាំ ត្រូវ​ចាប់ខ្លួន

ផ្តល់សិទ្ធដោយ