ប៉ូលិស​ព្រំដែន ​និង​ប៉ូលិស​អន្តោប្រវេសន៍​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ប្រឈម​មុខ​ដាក់​គ្នា​ ព្រោះតែ​ផលប្រយោជន៍

ខេត្តព្រៃវែង ៖ កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម ដែល​មាន​ប៉ូលិស​ព្រំដែន ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​អធិការ​ស្រុក និង​កម្លាំងយោធា បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​វាង​តូច​ៗ ​ចំនួន​៣​កន្លែង ​នៅ​ក្បែរ​មាត់ច្រក
ទ្វារ ​ព្រំដែន​អន្តរជាតិ​កោះ​រកា និង​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​នៅ​តំបន់​ច្រក​ទ្វារ​ ព្រំដែន​មួយ​នេះ ។ សកម្មភាព​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​នេះ ​បាន​ចាប់​កើត​មាន​ឡើង តាំងពី​ថ្ងៃ​ទី​១ ធ្នូ ២០១៥​មក​ម្ល៉េះ ហើយ​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ ។

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន ​ច្រក​ទ្វារ​អន្តរជាតិ​​កោះ​រកា​បាន​ឲ្យ​ ដឹង​ថា ការ​ដាក់​ពង្រាយ​កម្លាំង​នេះ​ គឺ​ធ្វើ​ឡើង​តាម​បទបញ្ជា​របស់​ថ្នាក់លើ ក្នុង​គោលបំណង​ដើម្បី​ឃាត់ និង​ដេញ​ជនជាតិ​វៀតណាម​ ដែល​ចូល​មក​លេងល្បែង​ក្នុង​កាស៊ីណូ​ក្នុង​ដី​ខ្មែរ តាម​ផ្លូវ​វាង​តូច​ៗ​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​លិខិត​ស្នាម​ ត្រឹមត្រូវ​ពី​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ ឲ្យ​​ពួក​គេ​ត្រឡប់​ទៅ​ចូល​តាម​ច្រក​ធំ​វិញ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ លិខិត​ស្នាម​ឲ្យ​​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​គ្រប់គ្រង បើសិនជា​មាន​បញ្ហា​អ្វី​កើតឡើង ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ដាក់​ពង្រាយ​កម្លាំង​នេះ​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ ទ្វារ​កោះ​រកា​អះអាង​ថា បាន​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម​ទាំងនោះ ​មានការ​ភ័យ​ខ្លាច ហើយ​លែង​ហ៊ាន​ចូល​មក​លេង​ទៀត ។ ជា​ពិសេស​បាន​ចោទប្រកាន់​ថា ប៉ូលិស​ទាំងនោះ​កំពុង​តែ​លូកដៃ​ ជ្រៀតជ្រែក​លើ​ការងារ ​ភារ​​កិច្ច​របស់​ខ្លួន ។

ក៏​ប៉ុន្តែ បើ​យោង​តាម​ការ​អះអាង​ពី​មន្ត្រី​ផ្សេង​ៗ​ទៀត ​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ អន្តរជាតិ​កោះ​រកា​នេះ​ដែរ​ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពង្រាយ​កម្លាំង​នេះ ​គឺ​ដោយសារ​តែ​រឿង​ទំនាស់​ដណ្តើម​ផល​ប្រយោជន៍​ គ្នា​រវាង​ប៉ូលិស​ព្រំដែន និង​ប៉ូលិស​អន្តោប្រវេសន៍ គឺ​រឿង​ដណ្តើម​គ្នា​គ្រប់គ្រង ​ក្នុង​កាស៊ីណូ​ភូមិ​ខ្ញុំ ដែល​នៅ​ជាប់​នឹង​ មាត់ច្រក​ព្រំដែន​នោះ​តែ​ម្តង គឺ​កាលពីមុន​កាស៊ីណូ​នេះ ​គ្រប់គ្រង​ដោយ​ប៉ូលិស​ព្រំដែន ប៉ុន្តែ​ពេល​នេះ​ត្រូវ​ប៉ូលិស​អន្តោប្រវេសន៍​ ដណ្តើម​យក​ទៅ​គ្រប់គ្រង​វិញ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មានរឿង​ ដាក់​ពង្រាយ​កម្លាំង​ដេញ​ភ្ញៀវ​វៀតណាម​ មិន​អោយ​ចូល​លេង ក្រោម​លេស​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​ឯកសារ ​លិខិត​ស្នាម​បែប​នេះ ៕

ប៉ូលិស​ព្រំដែន ​និង​ប៉ូលិស​អន្តោប្រវេសន៍​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ប្រឈម​មុខ​ដាក់​គ្នា​ ព្រោះតែ​ផលប្រយោជន៍
ប៉ូលិស​ព្រំដែន ​និង​ប៉ូលិស​អន្តោប្រវេសន៍​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ប្រឈម​មុខ​ដាក់​គ្នា​ ព្រោះតែ​ផលប្រយោជន៍
ប៉ូលិស​ព្រំដែន ​និង​ប៉ូលិស​អន្តោប្រវេសន៍​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ប្រឈម​មុខ​ដាក់​គ្នា​ ព្រោះតែ​ផលប្រយោជន៍

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត