Changmin និង Siwon សប្បាយ​ចិត្ត​ដែល​បាន​ចូលធ្វើទាហាន

Changmin និង Siwon សប្បាយ​ចិត្ត​ដែល​បាន​ចូលធ្វើទាហាន

សមាជិក​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បី​គឺ Changmin មក​ពី​ក្រុម TVXQ និង Siwon ក្រុម Super Junior បាន​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​បាន​ឃើញ​ថា តារា​សំណព្វ​ចិត្ត​របស់​ពួក​គេ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​សម្រាប់​ការ​ចូល​ហ្វឹកហាត់​ទាហាន​កម្រិត​ដំបូង​នេះ​។ តាម​រយៈ​រូបថត​ដំបូង​ក្នុង​ឈុត​ឯកសណ្ឋាន ពី​មជ្ឈមណ្ឌល​ហ្វឹកហាត់​​យោធា Nonsan តារា​ចម្រៀង​ទាំង​ពីរ​រូប​បាន​បង្ហាញ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្រាយ និង​មើល​ទៅ​នៅ​តែ​សង្ហា​មិន​ខុស​ពី​កាល​ដែល​ពួក​គេ​នៅ​សម្ដែង​សិល្បៈ​នោះ​ទេ។

 

Changmin និង Siwon សប្បាយ​ចិត្ត​ដែល​បាន​ចូលធ្វើទាហាន

 

​តារា​ចម្រៀង​របស់​ផលិតកម្ម SM ទាំង​ពីរ​រូប​បាន​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ដោយ​ស្ងាត់​ៗ​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​មក​ហើយ ហើយ​នឹង​បញ្ចប់​កាតព្វកិច្ច​នេះ​នៅ​ឆ្នាំ​២០១៧។ មុន​ការ​ដក​ខ្លួន​ពី​សិល្បៈ​នេះ​ដែរ Changmin បាន​ចេញ​បទ​ចម្រៀង​ក្រោយ​ជា​បទ​ចម្រៀង​ទោល​មាន​ចំណងជើង​ថា “Rise As One” ចំណែក Siwon បាន​ចេញ​អាល់ប៊ុម​ “Devil” ជាមួយ​សមាជិក​ក្រុម Super Junior។ តារា​ទាំង​ពីរ​រូប​ក៏​ធ្លាប់​បាន​សម្ដែង​ភាពយន្ត​មួយ​ចំនួន​ដែរ​ដូច​ជា​រឿង “Scholar Who Walks The Night”, “Skip Beat”និង “Oh My Lady” ៕

 

ចុចអាន៖Super Junior លក់​មុខ​មិន​ស្ទើរ​នៅ​ថៃ ដោយ​សារ​ឈរ​ខុស​បច្ចេកទេស

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖dramafever