​អតីតយុទ្ធជន​សំដែង​ក្តី​រីករាយ​ក្រោយពី​បាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​

​ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​យុទ្ធជន​ចូល​និ​វឌ្ឍន៍ និង គ្រួសារ​យុទ្ធជន​ពលី ពិការ រីករាយ​សប្បាយចិត្ត ខណៈ​ពួកគាត់​ទទួលបាន ផ្ទះ និង​ដី សម្បទាន​សង្គមកិច្ច​។​

     ផ្ទះ​និង​ដី ប្រកប​របរ​កសិកម្ម សម្បទាន​សង្គមកិច្ច ដែល​បាន​សាងសង់​រួចរាល់​តាំងពី​ដើមឆ្នាំ​២០១៤ នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ត្រូវបាន​ធ្វើការ​ចាប់ឆ្នោត​បែង​ចែកជូន​ពួកគាត់ នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ នេះហើយ​។ ផ្ទះថ្ម​ធ្វើ​ផ្ទាល់​ដី មាន​ទំហំ ៥​ម៉ែត្រ​គុណ​៩​ម៉ែត្រ ក្នុងនោះ​មានផ្ទះ​បាយ និង​បន្ទប់ទឹក ចំនួន​៤០​ខ្នង ព្រមទាំង​ដី​ចំនួន​១៥១​ឡូត៍ សំរាប់​ប្រកប​របរ​កសិកម្ម បានធ្វើការ​ចាប់ឆ្នោត បែងចែក​ជូន គ្រួសារ​យុទ្ធជន​ចូល​និ​វឌ្ឍន៍ ពលី ពិការ ចំនួន​១៥១​គ្រួសារ​។​

      អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ បាន​និយាយថា ពួកគាត់​និង​ប្រកប​របរ​កសិកម្ម ដាំ​ដុះ បន្លែបង្កា​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ហើយ​នៅពេលនេះ​ពួកគាត់​សប្បាយរីករាយ​ណាស់ ព្រមទាំង​សុំ​ថ្លែង​អំណ​គុន​ដល់​រាជរដ្ឋាភិបាល​ផងដែរ ដែល​គិតគូរ​ដល់​ពួកគាត់ មិនបាន​ទុក​ពួកគាត់ អោយ​រង​ទុក​វេទនា​នោះទេ​។​

     លោក ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ទទួលបន្ទុក​ដី​សម្បទា​ន​សង្គមកិច្ច បានអោយដឹងថា ថ្ងៃនេះ​បានធ្វើការ​ចាប់ឆ្នោត​បែង​ចែក ដី​ចំនួន​១៥១​ឡូត៍ ក្នុង​មួយ​ឡូត៍ មាន​ទំហំ​ដី ៥០​ម៉ែត្រ គុណ​៤០​ម៉ែត្រ ជា​ដី​លំនៅស្ថាន និង ដី ២​ហិកតា​ទៀត សំរាប់​ប្រកប​របរ​កសិកម្ម​។ លោក​បាន​បញ្ជាក់ថា ផ្ទះ​ត្រូវបាន​លើ​គ្រួសារ​ចំនួន​៤០ ដែល​ចាប់ឆ្នោត​បាន ដោយឡែក​ចំនួន ១១១​គ្រួសារ​ទៀត បានតែ​ដី​២​ហិកតា សំរាប់​ប្រកប​របរ​កសិកម្ម និង​ដី​លំនៅស្ថាន ៥០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ តែប៉ុណ្ណោះ ពុំទាន់​មានផ្ទះ​ទេ​។​

      គួរ​បញ្ជាក់ថា  ការចាប់​ឆ្នោត​បែងចែក​នៅថ្ងៃនេះ​មាន​ចំនួន ១៥១​គ្រួសារ ដោយឡែក​គ្រួសារ​ដែលមាន​មុខមក​ចាប់ឆ្នោត មាន​ចំនួន ១២៥​គ្រួសារ ដែល​មកពី​តាម​បណ្ដា​នានា ចំណែក​ចំនួន ២៦​គ្រួសារ​ទៀត ដែល​មិនទាន់​មានមុខ​នោះ ត្រូវ​បែងចែក​ជូន​ពួកគាត់​ជា​បន្តបន្ទាប់​ទៀត នៅពេលដែល​គាត់​មកដល់​៕

​អតីតយុទ្ធជន​សំដែង​ក្តី​រីករាយ​ក្រោយពី​បាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​
​អតីតយុទ្ធជន​សំដែង​ក្តី​រីករាយ​ក្រោយពី​បាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​
​អតីតយុទ្ធជន​សំដែង​ក្តី​រីករាយ​ក្រោយពី​បាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​