អាហារ​ដែល​ផ្តល់​សុខភាព​បំផុត​ពេល​ញ៉ាំ​ជា​អាហារ​ពេលព្រឹក​

អាហារ​ដែល​ផ្តល់​សុខភាព​បំផុត​ពេល​ញ៉ាំ​ជា​អាហារ​ពេលព្រឹក​

​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ភាគច្រើន​គឺ​រាប់មិនអស់​ឡើយ ដែល​ក្នុងនោះ​ក៏​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម ជំរុញ​ដល់​ការ​ស្រក​ទម្ងន់ ពង្រឹង​ដល់​ការចងចាំ​រយៈពេល​ខ្លី និង​អាច​ធ្វើឱ្យ​កាន់តែ​សប្បាយចិត្ត​ថែមទៀត​ផង​។ ប៉ុន្តែ​ដើម្បី​ឱ្យ​អាហារ​ពេលព្រឹក​របស់​អ្នក​ផ្តល់​ប្រយោជន៍​ទាំងនេះ អ្នក​គួរតែ​ដឹងថា​ត្រូវ​ញ៉ាំ​អ្វី​ដែរ​។ ខាងក្រោម​នេះ​គឺជា​ជម្រើស​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អាហារ​ពេលព្រឹក​របស់​អ្នក​។​

​ស៊ុត​
ស៊ុត​ដ៏​ធំ​មួយ​គ្រាប់​មានកូ​ឡេ​ស្តេ​រ៉ុល​ចាប់ពី ២០០​មី​លី​ក្រាម​ឡើងទៅ ប៉ុន្តែ​ធ្វើយ៉ាងណា​កុំ​ឈប់​ញ៉ាំ​ស៊ុត​ក្នុងពេល​ញ៉ាំ​អាហារ​ពេលព្រឹក​ឱ្យសោះ​។ វា​ប្រហែលជា​មាន ៧០​កា​ឡូរី និង​ប្រូតេអ៊ីន ៦​ក្រាម​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ស៊ុត​ពណ៌​ក្រហម ព្រោះ​វា​ជា​កន្លែង​ដែល​មាន​ជីវជាតិ​សំខាន់​ដូចជា Lutein ដែល​អាច​ជួយ​ការពារ​ពី​បញ្ហា​ភ្នែក​បាន​។

កាហ្វេ​
នេះ​ហើយ​គឺជា​របស់​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ចង់ដឹង​។ ខណៈពេល​ដែល​ភេសជ្ជៈ​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ផល​អាក្រក់​មួយចំនួន​តូច​នោះ តែ​វា​ពិតជា​មាន​ប្រយោជន៍​សម្រាប់​អាហារ​ពេលព្រឹក​បើសិន​ជា​អ្នក​មិន​ញ៉ាំ​វា​ច្រើនជាង ៣​ពែង​ក្នុង​មួយ​ថ្ងៃ​ទេ​នោះ​។
អាហារ​ដែល​ផ្តល់​សុខភាព​បំផុត​ពេល​ញ៉ាំ​ជា​អាហារ​ពេលព្រឹក​
ទឹក​ផ្លែឈើ​
បើសិន​ជា​អ្នក​មិន​ចូល​ចិត្ត​កាហ្វេ​ទេ នេះ​អាច​ជា​ជម្រើស​ផ្សេង​សម្រាប់​អ្នក​។ ចូរ​ញ៉ាំ​ទឹក​ផ្លែឈើ ១០០​ភាគរយ​ដើម្បី​ចៀសវាង​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ហួស​។
អាហារ​ដែល​ផ្តល់​សុខភាព​បំផុត​ពេល​ញ៉ាំ​ជា​អាហារ​ពេលព្រឹក​
យ៉ា​អួ​
អ្នកត្រូវការ​ប្រូតេអ៊ីន​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី ហើយ​យ៉ា​អួ​ពិតជា​មាន​អ្វី​ដែល​អ្នកត្រូវការ​។ តាមពិត ចំនួន​ប្រូតេអ៊ីន​របស់​វា​គឺ​អាច​ប្រៀបធៀប​នឹង​សាច់​បាន​។ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម ចូរ​ជ្រើសរើស​យ៉ា​អួ​ដែល​គ្មាន​ជាតិ​ខ្លាញ់ មាន​ខ្លាញ់​ទាប ឬ​សុទ្ធ​តែ​ម្តង​។
អាហារ​ដែល​ផ្តល់​សុខភាព​បំផុត​ពេល​ញ៉ាំ​ជា​អាហារ​ពេលព្រឹក​
ផ្លែឈើ​
ផ្លែឈើ​ទាំងអស់​សុទ្ធតែ​ផ្តល់​សុខភាព ហើយ​អ្នក​ក៏​មាន​ជម្រើស​គ្រប់​យ៉ាង​ផង​ដែរ​។ អ្នក​អាច​ជ្រើស​ផ្លែ​ចេក ប៉ោ​ម ឬ​បឺរី​។
អាហារ​ដែល​ផ្តល់​សុខភាព​បំផុត​ពេល​ញ៉ាំ​ជា​អាហារ​ពេលព្រឹក​
ជាតិ​សរសៃ​
អ្នក​អាច​ទទួលបាន​ជាតិ​សរសៃ​ពី​ប្រភព​អាហារ​ជាច្រើន​ដូចជា គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​។ ជាតិ​សរសៃ​គឺជា​ជីវជាតិ​ដែល​គេ​សម្គាល់​ជាងគេ​បំផុត​ដែល​មិន​ត្រឹមតែ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​ទេ តែ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​ផងដែរ​ដូចជា ជំងឺ​គាំងបេះដូង និង​ទឹកនោមផ្អែម​៕
 

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។