ថា​ម៉េច គ្រាន់តែ​ញ៉ាំ​ទឹក​សោះ​ក៏​ជួយ​ពន្លូត​កម្ពស់​​ដែរ​? ចង់ដឹង​ទាល់តែ​សាកមើល​!!!

ថា​ម៉េច គ្រាន់តែ​ញ៉ាំ​ទឹក​សោះ​ក៏​ជួយ​ពន្លូត​កម្ពស់​​ដែរ​? ចង់ដឹង​ទាល់តែ​សាកមើល​!!!

​វា​ជា​រឿង​ពិត​ដែលថា មនុស្ស​យើង​អាច​រស់​បាន​ដោយ​មិនបាច់​ញ៉ាំ​អាហារ តែ​មិន​អាច​រស់​ដោយ​គ្មាន​ទឹក​ឡើយ​។ ក្មេង​មិន​អាច​លូត​កំពស់​ខ្ពស់​ដោយ​គ្មាន​ទឹក​បាន​ទេ ព្រោះ​ទឹក​គឺជា​មូលដ្ឋាន​ដំបូង​គេ​នៃ​ការ​រចនាសម្ព័ន្ធ​ជីវិត​រស់នៅ​។ ទឹក​មាន​តួនាទី​ច្រើន​ជាង​ទ្រទ្រង់​ជីវិត​ទៀត នោះ​គឺ​ធ្វើ​ឱ្យ​លូត​កម្ពស់ លាង​សម្អាត​រាងកាយ ជួយ​រំលាយ​អាហារ និង​សរីរាង្គ​ក្នុង​ខ្លួន​ធ្វើការ​កាន់តែ​ល្អ​។

​ផ្នែក​មួយ​នៃ​របប​អាហារ ឬ​គម្រោង​អាហារូបត្ថម្ភ​គ្រប់​ប្រភេទ​សុទ្ធតែ​មាន​ចំនួន​ទឹក​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​គន្លឹះ​ដ៏​សំខាន់​នៅ​ពីក្រោយ​សុខភាព​ដែល​នាំឱ្យ​លូត​កម្ពស់ ដូច្នេះ​ការ​ញ៉ាំ​ទឹក​ច្រើន​រាល់​ថ្ងៃ​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទូទៅ​ផង​។ រឿង​នេះ​មិនមែន​និយាយថា អ្នក​គួរតែ​ញ៉ាំ​ទឹក​ច្រើន​ពេក​នោះ​ទេ ខណៈពេល​ដែល​ទឹក​ធម្មតា​ដែល​ញ៉ាំ​នោះ​វា​នឹង​ក្លាយទៅជា​ទឹកនោម​អស់​វិញ​ដែរ​។

តើ​ទឹក​ជួយ​ឱ្យ​លូត​កម្ពស់​ដូច​ម្តេចទៅ​?
ទឹក​មិន​មាន​ផ្ទុក​សារធាតុ​អ្វី​ពិសេស​ដែល​អាច​ផ្តល់​ជា​ជំនួយ​ដល់​កម្ពស់​របស់​អ្នក​ឡើយ​។ ថ្វី​បើ​ផលិតផល​ទឹក​ជាច្រើន​មាន​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ​សំខាន់ៗ និង​ល្អៗ​នោះ ក៏​វា​មិន​មាន​ផ្ទុក​អ្វី​ដែល​ជំរុញ​ដល់​កម្ពស់​មនុស្ស​ដែរ​។ បើសិន​ជា​អ្នក​កំពុង​តែ​ចង់​លូត​កម្ពស់​ដោយ​ការ​ញ៉ាំ​ទឹក​មែន​នោះ អត្ថបទ​មួយ​នេះ​មិន​ធ្វើឱ្យ​អ្នក​អស់​សង្ឃឹម​ឡើយ​។

អ្វី​ដែល​ទឹក​ធ្វើការ​នោះ​គឺថា វា​អាច​ជួយ​លាង​សម្អាត​ជាតិពុល​ចេញពី​រាងកាយ និង​បញ្ចេញ​ចោល​កាកសំណល់​ផ្សេង ដើម្បី​ទទួលបាន​វីតាមីន ជាតិ​រ៉ែ និង​ជីវជាតិ​ចរាចរណ៍​ក្នុង​របត់​ឈាម​កាន់តែ​ងាយស្រួល​ជាង​មុន​។ នេះ​គឺជា​រឿង​ពិត​យ៉ាង​ពិសេស​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​គម្រោង​របប​អាហារ​ផ្តល់​សុខភាព ដែល​មាន​អាហារ​សម្បូរ​វីតាមីន បូករួម​នឹង​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ទៀត​។

ទឹក​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​ការធ្វើ​ចរាចរណ៍​ជីវជាតិ​ដែលមាន​ក្នុង​អាហា​រញ៉ាំ​រួច​នោះ​ទេ តែ​ក៏​ជួយ   ផ្តល់​ជា​អ័រម៉ូន​លូតលាស់​បែប​ធម្មជាតិ​ដល់​រាងកាយ​ដែរ​។ ក្រ​ពេញ Pituitary Gland នឹង​បញ្ចេញ​អ័រម៉ូន​លូតលាស់​ធម្មជាតិ​មួយ​ប្រភេទ​ក្នុង​ដំណាក់កាល​ជាច្រើន​នៃ​ជីវិត ហើយ​វា​ប្រហែលជា​ត្រូវ​ចរាចរណ៍​ពេល​រាងកាយ​កាន់តែ​ល្អ​ថែម​ទៀត​នៅពេល​មាន​ចំនួន​ជាតិ​ទឹក​គ្រប់គ្រាន់​។

ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​រាល់ថ្ងៃ​អាច​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការ​លូត​កម្ពស់​ខណៈ​វា​កំពុងតែ​ថែរក្សា​មុខងារ​សំខាន់ៗ​របស់​រាងកាយ​ផងដែរ​។

លើសពីនេះទៅទៀត ការ​ញ៉ាំ​ទឹក​ក្រោយពេល​ហាត់ប្រាណ​រួច ឬ​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ប្រើ​កម្លាំង​ខ្លាំង ពិតជា​រឿង​មួយ​ស័ក្តិសម​បំផុត​នៅពេល​មាន​អារម្មណ៍​ស្រេក    ទឹក​។ ទោះបីជា​អ្នក​មិន​ចង់​ញ៉ាំ​ទឹក​ក៏ដោយ ក៏​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​មួយ​កែវ​ពីរ​ដែរ​ដើម្បី​ទទួលបាន​រាងកាយ​ដ៏​ស្រស់ស្អាត​។

គ្រូពេទ្យ និង​អ្នកជំនាញ​ខាង​សុខភាព​បាន​ណែនាំ​ថា ជា​មធ្យម​មនុស្ស​អាច​ទទួលបាន​ជាតិ​ទឹក​៨​កែវ​ក្នុង​មួយថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។