FreeCodeCamp ពង្រឹង​ជំនាញ​អនុវត្ត​​សរសេរ​ភាសា​កូដ​សម្រាប់​បង្កើត​វិបសាយ

FreeCodeCamp ពង្រឹង​ជំនាញ​អនុវត្ត​​សរសេរ​ភាសា​កូដ​សម្រាប់​បង្កើត​វិបសាយ

ការ​សិក្សា​តែ​ទ្រឹស្ដី​នៅ​សាកលវិទ្យាល័យ​តែ​មួយ​មុខ មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទេ​សម្រាប់​និស្សិត IT ដែល​ចង់​ចេះ​ជំនាញ​បង្កើត​វិបសាយ។ ការ​បាន​អនុវត្តន៍​ច្រើន បង្កើន​ការ​​យល់​កាន់​តែ​ច្បាស់​និង​មាន​ចំណង់​កាន់​តែ​ខ្លាំង​សម្រាប់​ជំនាញ​មួយ​នេះ។

 

FreeCodeCamp ពង្រឹង​ជំនាញ​អនុវត្ត​​សរសេរ​ភាសា​កូដ​សម្រាប់​បង្កើត​វិបសាយ

 

ការ​បង្កើត​វិបសាយ​(Web Development)ជា​មុខ​វិជ្ជា​ដ៏​ពេញ​និយម​មួយ​នៅ​សាកលវិទ្យាល័យ ហើយ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរ​សម​អាស្រ័យ​ទៅ​តាម​សមត្ថភាព​របស់​ពួក​គេ និង​មាន​ជម្រើស​ជា​ច្រើន​ក្នុង​រៀន​បន្ថែម ជាក់​ស្ដែង​ដូច​ជា វិបសាយ FreeCodeCamp ​ប្រិយមិត្ត​អាច​រៀន​អនុវត្ត​ដោយ​ខ្លួន​ឯង​បាន​ឥត​គិត​ថ្លៃ។

 

វិបសាយ FreeCodeCamp មាន​មុខ​វិជ្ជា​ជា​ច្រើន​ដែល​ទាក់​ទង​និង​ការ​សរសេរ​កូដ​សម្រាប់​បង្កើត​វិបសាយ​ដូច​ជា HTML5, CSS, jQuery, Basic Javascript,Bootstrap, Angular JS, Node js, Express js ជា​ដើម​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អនុវត្ត​ឲ្យ​យល់​កាន់​តែ​ច្បាស់ ជាពិសេស​មាន​មុខវិជ្ជា Object Oriented Programming, Basic Algorithm Scriptingសម្រាប់​ជំនួយ​ក្នុង​ការ​សរសេរ​ទៀត​ផង។

 

FreeCodeCamp ពង្រឹង​ជំនាញ​អនុវត្ត​​សរសេរ​ភាសា​កូដ​សម្រាប់​បង្កើត​វិបសាយ

 

លក្ខណៈ​ពិសេស​របស់ FreeCodeCamp គឺ​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​និស្សិត​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្ថែម ដោយ​គ្រាន់​តែ​ធ្វើ​ការ Log In តាម Facebook, Link In, Twitter ឬ Google+ ដោយ​មិន​ចាំ​បាច់​បង្កើត​គណនី​ថ្មី​មួយ​ទៀត​ក៏​បាន និង​អាច​អនុវត្ត​ការងារ​ជាក់​ស្ដែង​តែ​ម្ដង រួម​ជាមួយ​ការ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ក្រោយពី​បាន​បញ្ចប់​ការ​អនុវត្ត​នូវ​មុខ​វិជ្ជា​នីមួយៗ។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី របៀប​អនុវត្ត​មេរៀន​នៅ​លើ​វិបសាយ FreeCodeCamp

 

តើ​ប្រិយមិត្ត​បាន​អនុវត្តន៍​ហើយ​ឬ​នៅ?

 

ចុច​អាន៖ រថយន្ត​ស្ព័រ​ទំនើបៗ​កម្រ​​ឃើញ​​នៅ​ខ្មែរ បង្អួត​រាង​ជែង​សម្រស់​​គ្នា​នៅ Motor Expo 2015

 

អត្ថបទ៖ រក្សា