នគរបាលស្រុកស្អាង ឃាត់ខ្លួន អ្នកចែកចាយ គ្រឿងញៀន ពីរនាក់

កណ្តាល៖ គ្រឿងញៀនចំនួន ៧កញ្ចប់ ត្រូវបាននគរបាលស្រុកស្អាង រឹបអូសពីជនសង្ស័យជាមុខសញ្ញា ចែកចាយ គ្រឿងញៀន ពីរនាក់ នៅម៉ោង ២៣៖៣៨នាទី ថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ម៉ាក រ៉ាស៊ី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកធុន ឃុំព្រែកថី ស្រុកកោះធំ ខេត្តកណ្តាល, ទី២.ឈ្មោះ ពេជ្រ គុយនី ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិក្បាលដីរីក្រោម ឃុំកោះធំ “ក” ស្រុកកោះធំ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការ សមត្ថកិច្ច ធ្វើការដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ៧ កញ្ចប់តូច និង ម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ 1FK.0933 និងសំភារៈសំរាប់វិចខ្ចប់មួយចំនួនទៀត។

នគរបាលបានបន្តទៀតថា មុនពេលឈានទៅឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ កម្លាំងនគរបាលស្រុកបាន ដើរល្បាតចំណុចផ្លូវជាតិលេខ២១អា ក៏ប្រទះឃើញ ជនសង្ស័យ ជិះម៉ូតូមានគ្នា ពីរនាក់ នៅចំណុចកើតហេតុខាងលើ ពេលនោះក៏បានឃាត់ធ្វើការត្រួតពិនិត្យ អ្នកទាំងពីរ រួចបានរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ៧ កញ្ចប់នៅនឹងឈ្មោះ ម៉ាក រ៉ាស៊ី ហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំង ពីរនាក់ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

នគរបាលស្រុកស្អាង ឃាត់ខ្លួន អ្នកចែកចាយ គ្រឿងញៀន ពីរនាក់

នគរបាលស្រុកស្អាង ឃាត់ខ្លួន អ្នកចែកចាយ គ្រឿងញៀន ពីរនាក់