ជិះម៉ូតូបុកគ្នារងរបួសធ្ងន់ ទាំងសងខាង

ខេត្តកណ្តាល៖ យុវជន ពីរនាក់ រងធ្ងន់ដូចគ្នាដោយសារ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកគ្នាកាលពីម៉ោង ២០៖០០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវជាតិលេខ២១ ចំណុចបង្គោលភ្លើង NR 36 ក្នុងភូមិព្រែក ស៊ឹង.ឃុំសំពៅពូន.ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលចរាចរស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ផល. ភា រ៉ាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកោះទៀវខ ឃុំសំពៅពូន ស្រុកកោះធំ បើកបរម៉ូតូម៉ាកហុងដាសេ១២៥ សេរី ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1N -2145 ក្នុងទិសដៅពីជើង ទៅត្បូងរងរបួសធ្ងន់ និងភាគីម្ខាងទៀតឈ្មោះ អឿន.ទូច ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០០៩ ពណ៌ ខ្មៅ ពាក់ស្លាក លេខ កណ្ដាល 1J-1283 បើកបរបញ្រ្ចាសទិសគ្នាអ្នកទាំងពិរ រងរបួសធ្ងន់ដូចគ្នាត្រូវបញ្ជូនទៅព្យាបាលនៅប្រទេស វៀតណាមទាំងពីរ។

នគរបាលបានបន្តថា មុនពេលកើតហេតុគេឃើញ អ្នកទាំងពីរ ជិះម៉ូតូ ១គ្រឿង ម្នាក់បើកបរក្នុងល្បឿនលឿន ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅ បុកគ្នាចំពីមុច យ៉ាងពេលទំហឹងបណ្តាលឲ្យ ភាគីទាំងពីររងរបួសធ្ងន់ដូចគ្នា ក្រោយកើតហេតុកំលាំងជំនាញ បានចុះទៅដល់បានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ចំណែកជនរងគ្រោះទាំងពីរត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះដឹកទៅ ប្រទេសវៀតណាមដើម្បីសង្គ្រោះអាយុជីវិត៕

ជិះម៉ូតូបុកគ្នារងរបួសធ្ងន់ ទាំងសងខាង

ជិះម៉ូតូបុកគ្នារងរបួសធ្ងន់ ទាំងសងខាង

ជិះម៉ូតូបុកគ្នារងរបួសធ្ងន់ ទាំងសងខាង