មន្រ្តីសាខាកាំកុងត្រូល ព្រមានដល់អាជីវករ ណាដាក់លក់ទំនិញ ខូចគុណភាព និងហួសកាល បរិច្ឆេទប្រើប្រាស់

ភ្នំពេញ ៖ មន្រ្ដីកាំកុងត្រូល សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានព្រមានចាត់វិធានការ តាមផ្លូវច្បាប់ ឬរឹបអូសយកផលិតផល ទំនិញខូច គុណភាព និងហួសសុពលភាព ប្រើប្រាស់ចំពោះអាជីវករ ឬអ្នកលក់ដូរណា ដែលនៅតែបន្ដដាក់លក់នៅ លើទីផ្សារ តាមផ្ទះ សាលារៀននិងការដាក់លក់នៅតាមម៉ាត ដើម្បីចូលរួមការពារ សុខភាព សុវត្ថិភាពអ្នក ប្រើប្រាស់។

ថ្លែងក្នុងពិធីចុះត្រួតពិនិត្យផលិតផល ទំនិញ និងលក់នំចំណី នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាបឋមសិក្សាច្បារអំពៅ លោក ប៊ុន សុខូម៉ា អនុប្រធានសាខាកាំកុងត្រូលកំពង់ផែនអន្ដរជាតិ ភ្នំពេញ បានបញ្ជាក់ថា ការចុះអង្កេតនេះ បានផ្ដោតសំខាន់ទៅលើផលិតផលទំនិញជាគ្រឿងឧបភោគ បរិភោគ និងនំចំណី ក្នុងគោលដៅណែនាំអប់រំ និងទប់ស្កាត់ការចរាចរនូវទំនិញ ម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញ ខូចគុណភាព និងផុតកំណត់រយៈពេលប្រើប្រាស់ ដើម្បីធានានូវសុវត្ថិភាព និងសុខមាល ភាពជូនដល់អ្នក ប្រើប្រាស់។

លោកបានអះអាងថា ប្រសិនបើការចុះត្រួតពិនិត្យលើកក្រោយអាជីវករ ឬអ្នកលក់ដូរ នៅតែបន្ដ ដាក់លក់ផលិតផល ម្ហូបអាហារ និងទំនិញដែលផុតសុពលភាពប្រើប្រាស់ ឬខូចគុណភាពនោះ មន្រ្ដី កាំកុងត្រូលនឹងធ្វើការដកហូត និងឈានទៅចាត់វិធានការតាមផ្លូវច្បាប់ថែមទៀត។           

លោកអនុប្រធានសាខាបានបន្ដថា មន្រ្ដីកាំកុង បានចុះអនុវត្ដន៍ការងារត្រួតពិនិត្យលើមុខទំនិញ ជាប់ជាប្រចាំ ក្នុងការស្វែងរកមើលលើបញ្ហាអនាម័យ ការដាក់តាំងលក់ទំនិញ ម្ហូបអាហារ និងនំចំណី ដែលមិនមានការដាក់កាលបរិច្ឆេទ និងអនាម័យបានត្រឹមត្រូវ។ ប៉ុន្ដែតាមការពិនិត្យមើលជាក់ស្ដែង ការ រៀបចំដាក់លក់ផលិតផល ម្ហូបអាហារ នំចំណី និងទំនិញភាគច្រើនអាជីវករមានការយល់ដឹង និងដាក់ លក់បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលមន្រ្ដីកាំកុងត្រូលបានធ្វើការណែនាំកន្លងមក។

អ្នកស្រី ជុំ ផល្លា ជាអាជីវករលក់ដូរ នៅសាលាបឋមសិក្សាច្បារអំពៅ បានឱ្យដឹងថា  ក្រោយពីការ ណែនាំរបស់មន្រ្ដីកាំកុងត្រូល ដែលបានចុះមកអប់រំនៅក្នុងសាលារៀនរួចមក ឥឡូវនេះ ការដាក់លក់ ផលិតផល ទំនិញ និងនំចំណី ហាក់ដូចជាមានការយល់ដឹងច្រើន មុននឹងទិញរបស់របរយកមកលក់ គឺបានពិនិត្យមើលទៅលើកាលបរិច្ឆេទ ហើយបានគិតគូរអំពីអនាម័យ និងសុខភាព សុវត្ថិភាព។

អ្នកស្រីបានលើកឡើងថា ចាប់ពីពេលនេះតទៅ អ្នកលក់ដូរក្នុងសាលាបឋមសិក្សាច្បារអំពៅ ទាំងអស់ បានឯកភាពគ្នាថា ត្រូវទិញទំនិញណាដែលមានដាក់កាលបរិច្ឆេទត្រឹមត្រូវ និងមានគុណភាព សម្រាប់ការពារសុវត្ថិភាពទាំងអស់គ្នា ពិសេសសិស្សានុសិស្ស និងកុមារនៅក្នុងសាលារៀន។

សូមបញ្ជាក់ថា ការដាក់វិធានការទប់ស្កាត់របស់មន្រ្ដីកាំកុងត្រូលខាងលើនេះ បានធ្វើឡើងបន្ទាប់ពី បានរកឃើញថា អាជីវករ ឬអ្នកលក់ ដូរមួយចំនួន នៅតែបន្ដធ្វើការដាក់លក់ម្ហូបអាហារ និងទំនិញ ដែល ហួសសុពលភាពប្រើប្រាស់ គ្មានការដាក់កាលបរិច្ឆេទត្រឹមត្រូវ និងខូចគុណភាព បណ្ដាលឱ្យប៉ះពាល់ ដល់សុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់៕