​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​

​រុស្ស៊ី​៖​មនុស្ស​៥​នាក់ រងរបួស​ស្រាល បន្ទាប់ពី​គ្រាប់បែក​ច្នៃ​មួយ​គ្រាប់​បាន​ផ្ទុះឡើង នៅ​ចំណត​រថយន្តក្រុង កណ្តាល​រដ្ឋធានី Moscow របស់​រុស្ស៊ី​។ នេះ​បើតាម​ព័ត៌មាន AFP ។ ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ចន្ទ (​ម៉ោង​ក្នុង​តំបន់​) តាម​បណ្តោយ​ផ្លូវ Pokrovka ជា​តំបន់​ដ៏​ពេញនិយម កណ្តាល​ទីក្រុង Moscow ជា​ចំណុច​សម្បូរ​ទៅដោយ​បា និង​ភោជនីយដ្ឋាន​ជាច្រើន​។​

​អ្នកនាំពាក្យ​ប៉ូលិស Moscow លោក Maxim Kolosvetov បាន​ឲ្យ​ដឹងថា «​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​មួយ​នេះ បាន​នឹង​កំពុង​ធ្វើឡើង​»​។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រាប់បែក​ច្នៃ​នេះ ត្រូវបាន​គប់​ចេញពី​រថយន្ត​មួយគ្រឿង ឬក៏​អគារ​នៅ​ជិត​កន្លែងកើតហេតុ ដែល​បាន​បណ្តាល​ឲ្យ មនុស្ស​៥​នាក់​ទទួល​រងរបួស​។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង រថយន្ត​ប៉ូលិស​, រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​សង្គ្រោះបន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​៕

​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​
​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​
​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​

  • ​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​已关闭评论
  • 272 views
  • Hide Sidebar
    A+
Publish on:2015/12/09  Category:​អន្តរជាតិ