​រថភ្លើង​២​គ្រឿង​បុក​គ្នា​ស្លាប់ និង​របួស​ជាង​១០០​នាក់​នៅឥណ្ឌា

​ឥណ្ឌា​៖​យ៉ាងតិច​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​១០០​នាក់​ផ្សេងទៀត​របួស នៅក្នុង​គ្រោះ​ឧបទ្ទវហេតុ​រថភ្លើង ២​គ្រឿង​បុក​គ្នា នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​សារព័ត៌មាន RT​។​

​ប៉ូលិស​ប្រចាំ​តំបន់​បានបង្ហាញ​របាយការណ៍​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៨ និង​២៥​នាទី​ព្រឹក​ម្សិលមិញ បណ្ដាល​ឲ្យ​អ្នកបើកបរ​រថភ្លើង​ម្នាក់​ត្រូវបាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈដែល​មនុស្ស​ប្រមាណ ១០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ករណី​រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​នេះ ត្រូវបាន​គេ​ជឿជាក់ថា បណ្ដាលមកពី​អ័ព្ទ​ក្រាស់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថភ្លើង​មើលមិនឃើញ​។​

​គួរ​បញ្ជាក់ថា ឥណ្ឌា​ជា​ប្រទេសមួយ​ដែលមាន​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ច្រើនជាងគេ ដែល​បច្ចុប្បន្ន​មាន​ជើង​ធ្វើដំណើរ​ទៅមក​ប្រមាណ ១២,០០០​ជើង​, អ្នកដំណើរ ២៣​លាន​នាក់​ក្នុង​មួយថ្ងៃ​៕

​រថភ្លើង​២​គ្រឿង​បុក​គ្នា​ស្លាប់ និង​របួស​ជាង​១០០​នាក់​នៅឥណ្ឌា