Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ពូល​​​​នេះ​ហើយ ​បន្ទាប់​ពី​ចាញ់​ក្រុម​អាល្លឺម៉ង់​ Wolfsburg ៣-២ កាល​ពី​យប់​មិញ។

 

Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

 

Man Utd បាន​នាំ​មុខ​មុន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​សង្ឃឹម​​នៅ​នាទី​​ទី​១០ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Anthony Martial ​​ស៊ុត​គ្រាប់​ទី​១ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​​ម្ចាស់​ផ្ទះ​វាយ​បក​២​គ្រាប់​វិញ​នៅ​នាទី​១៣ និង​២៩​ដោយ​កីឡាករ​ Naldo និង​ Vieirinha។ Joshua Guilavogui ​​តែត​ចូល​ទី​ខ្លួន​ឯង ជូន​កាដូ​ឲ្យ​បិសាច​ក្រហម តាម​ស្មើ​ ២-២ នៅ​នាទី​៨២ ប៉ុន្តែ​២​នាទី​ក្រោយ​​មក​ Naldo ដដែល​ ​បាន​ស៊ុត​គ្រាប់​​ទី​៣​ឲ្យ​ Wolfsburg ឡើង​ទៅ​វគ្គ​បន្ត​ ធ្វើ​ឲ្យ​​ Man Utd ចុក​ឈាម​តែ​ម្ដង។

 

​​​​ដោយសារ​​ក្រុម​ PSV Eindhoven ​ឈ្នះ​ CSKA Moscow ២-១ ផង​នោះ លទ្ធផល​នេះ​មាន​ន័យ​ថា Man Utd ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ និង​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​ UEFA Europa League ​​ជា​លើក​ទី​២ ​ក្នុង​រយៈពេល​៥​រដូវ​កាល​ចុង​ក្រោយ៕

 

Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

 

Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

 

Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

 

 

​*លទ្ធផល​ការ​ប្រកួត​ទាំង​អស់​យប់​មិញ​គឺ៖

 

Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports