ភ្ញាក់ផ្អើល​សម្បក​ទូរសព្ទ​ថ្មី​ iPhone 6&6S ​​ផ្ទុក​ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​បាន​ ​២៥ ​ម៉ោង​​

ភ្ញាក់ផ្អើល​សម្បក​ទូរសព្ទ​ថ្មី​ iPhone 6&6S ​​ផ្ទុក​ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​បាន​ ​២៥ ​ម៉ោង​​

កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ Apple បាន​បង្ហាញ​នូវ​សម្បក​​ទូរសព្ទ​​មាន​ផ្ទុក​ថាមពល​ថ្ម​ ដែល​ជា​​​​ការ​ភ្ញាក់​ផ្អើល​ដ៏​ធំ​​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ iPhone 6 និង​ 6s មួយ​ចំនួន។

 

ភ្ញាក់ផ្អើល​សម្បក​ទូរសព្ទ​ថ្មី​ iPhone 6&6S ​​ផ្ទុក​ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​បាន​ ​២៥ ​ម៉ោង​​

 

យោង​ទៅ​តាម​ការ​រៀបរាប់​របស់​ក្រុមហ៊ុន​ Apple បាន​ឲ្យ​ដឹង​ថា​សម្បក​​ Smart Battery នេះ​រចនា​ឡើង​ជា​ពិសេស​សម្រាប់​ iPhone 6 និង​ 6s ដោយ​អាច​​ការពារ​ទូរសព្ទ​បាន​យ៉ាង​ល្អ​​ ព្រម​ទាំង​បន្ថែម​ការ​ប្រើ​ប្រាស់​បាន​ដល់​ទៅ​២៥​ម៉ោង។ សម្បក​ដ៏​ពិសេស​នេះ​​ផលិត​ឡើង​ពី​សារធាតុ​​ស៊ីលីកូន​ដែល​មាន​សភាព​ទន់​ រួម​ជា​មួយ​នឹង​ មីក្រូ​ហ្វៃប័រ។ ​ការ​រចនា​រូបរាង​ដោយ​វិចិត្រ​អាច​ជួយ​ឲ្យ​ការ​ដោត​នឹង​ដោះ​សម្បក​​ចេញ​ពី​ទូរសព្ទ​​ប្រព្រឹត្ត​ទៅ​ដោយ​ងាយ​ស្រួល។

 

សម្បក​ Smart Battery ​នេះ​មាន​បំពាក់​នូវ​រន្ធ​ Lighting នៅ​​ផ្នែក​ខាង​ក្រោម​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ដទៃ​បាន​ ហើយ​ថែម​ទាំង​អាច​​សាក​ថ្ម​ទូរសព្ទ​រួម​ទាំង​សម្បក​​ក្នុង​ពេល​តែ​មួយ​បាន​ផង​ដែរ។ នៅ​ពេល​ដែល​​ដាក់​ទូរសព្ទ​ចូល​ទៅក្នុង​សម្បក​នេះ​ អ្នក​ប្រើ​ប្រាស់​អាច​ត្រួត​ពិនិត្យ​​មើល​ថាមពល​ថ្ម​ទូរសព្ទ​ រួម​ទាំង​ថ្ម​របស់​សម្បក​បាន​នៅ​លើ​ ផ្ទាំង​ Lock Screen ដ៏​ពិសេស​​លើ​ទូរសព្ទ។

 

ភ្ញាក់ផ្អើល​សម្បក​ទូរសព្ទ​ថ្មី​ iPhone 6&6S ​​ផ្ទុក​ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​បាន​ ​២៥ ​ម៉ោង​​

 

 

ក្រុមហ៊ុន​ Apple មិ​ន​បាន​បញ្ជាក់​អំពី​ទំហំ​ថាមពល​របស់​សម្បក​នេះ​ឡើយ​ ប៉ុន្តែ​អះអាង​ថា​អាច​បន្ថែម​ពេល​វេលា​សម្រាប់​និយាយ​ទូរសព្ទ​​បាន​២៥​ម៉ោង​បន្ថែម​ ប្រើ​ប្រាស់​អ៊ីនធឺណិត​4G​បាន​១៨​ម៉ោង​បន្ថែម​ និង ចាក់​វីដេអូ​បាន​២០​ម៉ោង​បន្ថែម។

 

សម្បក​ Smart Battery មាន​ពីរ​ពណ៌​ឲ្យ​ជ្រើស​រើស​​ ពណ៌​ស​ និង​ ពណ៌​ប្រផេះ​ ដោយ​មាន​ដាក់​លក់​ក្នុង​តម្លៃ​៩៩​ដុល្លារ​ នៅ​លើ​វិបសាយ​​ Apple Store របស់​ក្រុមហ៊ុន​ Apple៕

 

 

ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​​នេះ​ជា​ដំណឹង​ដ៏​ល្អ​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ iPhone ហើយ​ប្រិយមិត្ត​ជា​ច្រើន​ក៏​​ទន្ទឹង​រង់ចាំ​សម្រាប់​ផលិតផល​ថ្មី​នេះ​ដែរ។ អាច​មាន​លក់​លើ​ទីផ្សារ​កម្ពុជា​ដែរ​ឬ​យ៉ាង​ណា បើ​មាន​លក់​នោះ​​ Sabay នឹង​ផ្សព្វផ្សាយ​បន្ត​ទៀត​៕

 

ចុច​អាន៖ គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AppleInsider​​​​​​​​​​​​​​