យុវ​ជន​ម្នាក់​ចេញ​ពី​ក្លិប​ត្រូ​​វ​ចោរ​ស្ទាក់​​បាញ់ស្លាប់​​​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា យុវ​ជន​​ម្នាក់​​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​៦​នាក់​ស្ទាក់​ផ្លូវ​ធ្វើ​សកម្ម​ភាព​បាញ់​​​​​​​​​​សម្លាប់​​ប្លន់​យក​ម៉ូតូ​ម៉ាក​ឌ្រីម​ ស៊េរី​២០០៦​ បិទ​តែម២០១៣ ពាក់​ស្លាក​លេខ​​កំពត​១A១៦៦៥​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​បាត់​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ធ្នូ នៅ​ចំណុច​ផ្លូវ​លេខ​២៨ កែង​២៧៥ ក្បែរ​អតីត​ស៊ីម៉ាក់​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក​។

ជន​រង​គ្រោះ​ដែល​ចោរ​បាញ់​ស្លាប់​ ឈ្មោះ​ថាន កាដុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មុ​ខ​សញ្ញា​ធ្លាប់​ជាប់​ពន្ធ​នាគារ​ពី​បទ​ឆក់​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជន​រង​គ្រោះ​មាន​គ្នា​៥​នាក់​ចិះ​ម៉ូតូ​២​គ្រឿង​ចេញ​ពី​ក្លិប​ម៉ារីន ម្តុំ​កាំ​កូ​ស៊ី​ធី​ ហើយ​ជូន​មិត្ត​ភក្តិ​ទៅ​ផ្ទះ​ ខណៈ​ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​លេច​មុខ​ជន​​សង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ស្ទាក់​ផ្លូវ​រួច​បាញ់​ជន​រង​គ្រោះ​១​គ្រាប់​ចំ​ទ្រូង​បណ្តាល​ឱ្យ​​របួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​៕