ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង ស្លាប់​១ របួសធ្ងន់​១

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ កាលពី
វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​អាង​ទឹក​ក្នុងភូមិ​កែវ​ផុស ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឈ្មោះ​ទឹម សុ​ផា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកណ្តាល និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ឈ្មោះ​មុត រៀម អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវ​ផុស ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទាំង​២​នាក់​ជា​បុគ្គលិក​កសិ​ដ្ឋាន​ជ្រូក​របស់​ក្រុម M'pig acmc ។