ពេទ្យ​​ក្លែង​ក្លាយ​​​ព្យាបាល​មនុស្ស​រាប់​រយ​នាក់​​​អស់​រយៈ​ពេល​​​៥​​ឆ្នាំ​ ទី​បំផុត​ត្រូវ​ចាប់​ខ្លួន​


ពេទ្យ​​ក្លែង​ក្លាយ​​​ព្យាបាល​មនុស្ស​រាប់​រយ​នាក់​​​អស់​រយៈ​ពេល​​​៥​​ឆ្នាំ​ ទី​បំផុត​ត្រូវ​ចាប់​ខ្លួន​

បុរស​​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​ ដែល​​សំអាង​ខ្លួន​ថា​ជា​គ្រូ​ពេទ្យ​រួច​​បាន​ព្យាបាល​មនុស្ស​​រាប់​រយ​នាក់​​នៅ​លើ​​កប៉ាល់​ដំណើរ​កម្សាន្ត​តាម​សមុទ្រ​ ​ត្រូវ​បាន​​​ចាប់​ខ្លួន​ក្នុង​ទី​ក្រុង​ បែរឡាំង​​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

ពេទ្យ​​ក្លែង​ក្លាយ​​​ព្យាបាល​មនុស្ស​រាប់​រយ​នាក់​​​អស់​រយៈ​ពេល​​​៥​​ឆ្នាំ​ ទី​បំផុត​ត្រូវ​ចាប់​ខ្លួន​
 

បុរស​ដែល​មាន​​វ័យ​៤០​ឆ្នាំ​ ត្រូវ​​គេ​ដឹង​ថា​បាន​​មក​ព្យាបាល​មនុស្ស​លើ​ទូក​​កប៉ាល់​​ដំណើរ​កម្សាន្ត​​ផ្សេង​ៗ​​ អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ដោយ​ពុំ​មាន​​​ឯកសារ​បញ្ជាក់​​វិជ្ជាជីវៈ​ពេទ្យ​ត្រឹម​ត្រូវ​នោះ​ទេ។ បុរស​ពេទ្យ​ក្លែង​ក្លាយ​ត្រូវ​គេ​ជឿ​ថា​​ធ្លាប់​បាន​​ទទួល​ការ​បណ្ដុះ​បណ្ដាល​​ជា​គ្រូ​ពេទ្យ​ដែរ​ប៉ុន្តែ​​​មិន​មាន​ឯកសារ​បញ្ជាក់​ថា​ជា​គ្រូ​ពេទ្យ​រួច​ក៏​ក្លែង​នូវ​​លិខិត​តាំង​ខ្លួន​ជា​គ្រូ​ពេទ្យ​។ ​

 

មក​ទល់​ពេល​នេះ​ដំណើរ​ការ​ស៊ើប​អង្កេត​​​​ព័ត៌មាន​លម្អិត​ពី​បុរស​ខាង​លើ​​ពី​សំណាក់​ប៉ូលិស​កំពុង​បន្ត។ បុរស​ពេទ្យ​ក្លែង​ក្លាយ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​ដំណើរ​​ត្រលប់​ពី​​ទីក្រុង​​ Miami សហរដ្ឋអាមេរិក​មក​អាល្លឺម៉ង់​វិញ។

 

អ្នក​នាំ​ពាក្យ​រដ្ឋអាជ្ញា​ចាប់​ខ្លួន​បុរស​ពេទ្យ​ក្លែង​ក្លាយ​បាន​ថ្លែង​ប្រាប់​កាសែត អាល្លឺម៉ង់​ Berliner Morgenpost ថា បុរស​ខាង​លើ​នឹង​ត្រូវ​ប្រឈម​នឹង​អ្នក​​ដំណើរ​ជា​អ្នក​ជំងឺ​​ច្រើន​រយ​នាក់​ដែល​គាត់​ធ្លាប់​ព្យាបាល​ឲ្យ​​អំឡុង​ពេល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​កប៉ាល់​ Aida Cruises ។

 

បុរស​ពេទ្យ​ក្លែង​ក្លាយ​ធ្លាប់​​ជា​អតីត​បុគ្គលិក​ធ្វើ​ការ​​ឲ្យ​ក្រុមហ៊ុន​កប៉ាល់​ ដំណើរ​កម្សាន្ត Aida Cruises​និង​បាន​ព្យាបាល​អ្នក​ដំណើរ​ជា​ច្រើន​រយ​នាក់៕

 

ចុចអាន៖ កូន​នាំ​ម្ដាយ​​​អាយុ​៨៧​ឆ្នាំ​ ដើរ​​​៥​ឆ្នាំ​ បាន​​១២ពាន់​គីឡូម៉ែត្រ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​