ហេតុ​អ្វី​ស្បែក​ក្បាល​បុរស​ងាយ​ជួប​បញ្ហា​អង្គែ?

ហេតុ​អ្វី​ស្បែក​ក្បាល​បុរស​ងាយ​ជួប​បញ្ហា​អង្គែ?

អង្គែ​ជា​បញ្ហា​ដ៏​សែន​ឈឺ​ក្បាល​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប ជា​ពិសេស​បុរសៗ ព្រោះ​ស្បែក​ក្បាល​របស់​មនុស្ស​ប្រុស​ងាយ​ស្រួល​កើត​អង្គែ​ជា​ទី​បំផុត។ គ្រប់​គ្នា​តែង​តែ​ចង់​បាន ស្បែក​ក្បាល​មាន​សុខភាព​ល្អ មិន​រមាស់ គ្មាន​អង្គែ ចុះ​ហេតុ​អ្វី​បាន​ជា​បុរស​មួយ​ចំនួន​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​កើត​អង្គែ​បាន? តើ​ពួក​គេ​ដែល​ចាប់​អារម្មណ៍​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​អង្គែ​ដែរ​ឬ​ទេ?

 

យោង​តាម​ការ​សិក្សា​ពី​សំណាក់​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​នេះ​បាន​បញ្ជាក់​ថា សកម្មភាព​សាមញ្ញៗ​រាល់​ថ្ងៃ​ក៏​ជា ដើម​ចម​នៃ​ការ​កកើត​​អង្គែ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​ចម្បងៗ បណ្ដាល​ឲ្យ​បុរសៗ​ប្រឈម​មុខ​នឹង​បញ្ហាស្បែក​ក្បាល​មួយ​នេះ៖

 

-ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ៖ សម្រាប់​អ្នក​ជិះ​ម៉ូតូ គឺ​ប្រឈម​មុខ​នឹង​ការ​កើត​អង្គែ​ក្នុង​កម្រិត​ខ្ពស់ ព្រោះ​ស្បែក​ក្បាល​ប៉ះ​ទង្គិច​ជាមួយ​ផ្សែង​ដែល​ហុយ​ចេញ​ពី​យានយន្ត​ដទៃ ឬ​ធូលី​ដី​បើ​ទោះ​បី​ជា​អ្នក​ពាក់​មួក​សុវត្ថិភាព​ក៏​ដោយ។
-អង្គុយ​ក្នុង​ហាង​ញ៉ាំ​សាច់អាំងក៏​អាច​កើត​អង្គែ​ដែរ៖ អង្គុយ​ញ៉ាំ​អាហារ​ក្នុង​ហាង ប្រាកដ​ណាស់​មិន​ដូច​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដែល​រង​ឥទ្ធិពល​ពី​ធូលី​ដី ​ប៉ុន្តែ​ផ្សែង​ចេញ​ពី ចង្ក្រាន​សាច់​អាំង ដែល​ហុយ​មក​ប៉ះ​នឹង​ស្បែក​ក្បាល ​ក៏​ជា​ដើម​ចម​មួយ​ផ្សេង​ទៀត​ដែល​មជ្ឈដ្ឋាន​ទូទៅ​មើល​រំលង។
-ពេល​ហាត់​កីឡា​បែក​ញើស៖ កីឡា​ដូចជា Gym ឬ​លេង​បាល់​ជា​រឿង​សំខាន់​ណាស់​​សម្រាប់​សុខភាព​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ញើស​អើបសើម​​​សាច់​ក្បាល គឺ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​អង្គែ​លឿន​បំផុត។
-កម្ដៅ៖ កម្ដៅ​ថ្ងៃ​ ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត។ សូម្បី​តែ​ធូលី​ដី​ចេញ​ពី​​ម៉ាស៊ីន​ត្រជាក់ ​ (ភាគរយ​តិចតួច) ​​ប៉ុន្តែ​ក៏​អាច​បណ្ដាល​ឲ្យ​កើត​អង្គែ​បាន​ដែរ។
-ប្រើ​ផលិតផល​ផ្ដេសផ្ដាស៖ បុរសៗ​ជា​ទូទៅ មិនសូវផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ថែទាំ  ឬ​ជ្រើសរើស​ផលិតផល​មក​ប្រើដូច​ស្ត្រី។ ការ​ប្រើ​សាប៊ូកក់សក់ចំរុះ ដោយ​មិន​មាន​ការ​ជ្រើសរើសត្រឹមត្រូវ ក៏​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​អង្គែ​បាន​ដែរ។​

 

 ហេតុ​អ្វី​ស្បែក​ក្បាល​បុរស​ងាយ​ជួប​បញ្ហា​អង្គែ?

 

សាប៊ូ​កក់​សក់​ក្លៀរបុរស​ថែរក្សាស្បែកក្បាល ​សម្អាត​ធូលីដីបាន​ជ្រៅ​ដល់​ស្រទាប់​រន្ធញើស និង ​​មានសមត្ថភាព​ពិសេស​ក្នុង​ការ​កម្ចាត់​អង្គែ។ ក្លៀរ​បុរស (Deep Cleanse) ​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំងសម្រាប់ស្បែក ក្បាលបុរស និង ដ៏​វៃឆ្លាត​ថ្មី​មួយ​សម្រាប់​បុរសគ្រប់រូប។

 

អត្ថបទ៖ ចិត្ត