ស្វែងយល់ពី​ការពត់ធ្មេញ​ឱ្យត្រង់ជួរ​ពីទន្ដបណ្ឌិត​ឯកទេស​ពត់ធ្មេញ​

មុននឹងលើកយកនូវ​ខ្លឹមសារទាំងស្រុង​ នៃការពត់តម្រង់​ធ្មេញ ​ពីសំណាក់​ទន្ដបណ្ឌិតឯក​ទេសពត់ធ្មេញ​ឱ្យត្រង់ជួរ​ CoolNews ​សូមលើកយកពី​ជីវប្រវត្ដិស​ង្ខេបរបស់លោក ​កាក់ តុលា ​មកចែកជូនប្រិយ​មិត្ដជាមុនសិន។​ លោកទន្ដបណ្ឌិត​ កាក់ តុលា​ កាលពីបឋម​វ័យលោកបាន​រស់នៅតាំងគោក ​និងសិក្សានៅ​វិទ្យាល័យ​កំពុងធំ​ រហូតដល់បញ្ចប់​ការសិក្សាថ្នាក់​ទុតិយភូមិ ​និងបានចូលរៀន​ថ្នាក់ទន្ដបណ្ឌិត​ទូទៅនៅ​ឆ្នាំ ​១៩៩៧។ ​នៅឆ្នាំ ២០០៤​ លោកបានបញ្ចប់​ការសិក្សាថ្នាក់​ទន្ដបណ្ឌិត​ទូទៅ។​  នៅឆ្នាំ ២០០៩ ​លោកបានបន្ត​ការសិក្សា​ថ្នាក់ទន្ដ​បណ្ឌិតឯកទេស​ពត់ធ្មេញ​ និងបានបញ្ចប់​ការសិក្សា​ថ្នាក់ឯកទេស​នេះនាឆ្នាំ ​២០១២។​ ពីឆ្នាំ ២០០៧​ ដល់ឆ្នាំ ​២០១៤ ​លោកបានចូលរួម​វគ្គបណ្ដុះបណ្ដាល​ស្ដីពីជំនាញ​ដាំបង្គោល​ក្នុងឆ្អឹង​នៅវិទ្យា​ស្ថានស្រាវជ្រាវ ​និងអប់រំអ្នក​ជំនាញដាំ​បង្គោល​ក្នុងឆ្អឹង​ ប្រទេសម៉ាឡេស៊ី​ នៅមន្ទីរពេទ្យ​ហាន់ឃុក ​ប្រទេសកូរ៉េ​ នៅបាសេឡូ​ណាប្រទេស​អេស្ប៉ាញ ​និងនៅសាកល​វិទ្យាល័យ​ញ៉ូវយក ​សហរដ្ឋ​អាមេរិក។ ​បច្ចុប្បន្នលោក​បម្រើការងារ​ជាអ្នក ​ឯកទេសពត់​ធ្មេញ​ និងជាអ្នកជំនាញ​ដាំបង្គោល​ក្នុងឆ្អឹងនៅ​មន្ទីរព្យាបាល​ធ្មេញ​ខ្មែរ​(មជ្ឈមណ្ឌលឯកទេសពត់ធ្មេញ)​ និងជាគ្រូណែនាំ​បច្ចេកទេស​អនុវត្ដន៍​ចំពោះថ្នាក់​ឯកទេសជំនាន់ទី២​ នៅមហាវិទ្យាល័យ​ទន្ដសាស្រ្ដ​ សាកលវិទ្យាល័យ​វិទ្យាសាស្រ្ដ​សុខាភិបាល។​
ស្វែងយល់ពី​ការពត់ធ្មេញ​ឱ្យត្រង់ជួរ​ពីទន្ដបណ្ឌិត​ឯកទេស​ពត់ធ្មេញ​
១. តើឧបករណ៍​សម្រាប់ការ​ពត់ធ្មេញ​ឱ្យត្រង់ជូរ​មានប៉ុន្មាន​ប្រភេទ?​ឧបករណ៍​សម្រាប់ការ​ពត់ធ្មេញ​ឱ្យត្រង់ជូរ​មានពីប្រភេទ​ គឺការពត់ធ្មេញ​ដោយប្រើ​ឧបករណ៍បិទ​ជាប់លើ​តួធ្មេញនីមួយៗ ​រហូតដល់ចប់​ការពត់ធ្មេញ​(Fix Appliances) ​និងការពត់​ធ្មេញដោយ​ប្រើឧបករណ៍​ដោះចេញ​ចូលដោយ​ខ្លួនអ្នក​ជំងឺផ្ទាល់​(Removable Appliances)។​២. តើការពត់ធ្មេញ​ឱ្យត្រង់ជួរផ្ដល់ផលប្រយោជន៍​អ្វីខ្លះដល់​អ្នកជំងឺ?​•ផ្ទៃមុខមានភាព​ទាក់ទាញ​ ពេលសើច​ឃើញធ្មេញ​ត្រង់ជួរស្អាត​•ងាយស្រួល​ក្នុងការថែទាំធ្មេញ​ ព្រោះធ្មេញដុះ​ចំប៉ើសចូល​ក្នុងចេញក្រៅពីរបីជួរ​ ធ្វើឱ្យជាប់កម្ទេច​កម្ទីចំណី​អាហារច្រើន​ ពិបាកសម្អាតធ្មេញ​ឱ្យស្អាត ​ដែលងាយ​នឹងមានរោគ​ដង្កូវស៊ីធ្មេញ​ ហើម​អញ្ចាញ​ ឈឺអញ្ចាញ ​ក្លិនមាត់​មិនល្អ។ល។​•ក្រោយពេល​ពត់ធ្មេញហើយ ​ទម្រង់មាត់ពយ​ទៅមុខនឹងឈប់​ពយដោយការពត់​តម្រង់​ធ្មេញឱ្យថយ​ក្រោយបន្តិច​វិញ។​•ការពត់ធ្មេញ​អាចជួយ​ឱ្យធ្មេញលយ​ទៅមុខបន្តិច​វិញ ​ចំពោះទម្រង់​ធ្មេញ​ដែលខុប​ចូលក្នុងខ្លាំង។​•ការពត់ធ្មេញ​ជួយឱ្យការ​ទំពារអាហារ​បានម៉ត់ល្អ​ ដោយរង៉ាំធ្មេញ​ផ្នែកខាងលើ​ និងខាងក្រោម​ត្រូវគ្នា។​•ការពត់ធ្មេញ​ជួយឱ្យឆ្អឹង​ ដែលនៅជុំវិញ​ឬសធ្មេញ​មិនខូចខាត​ ដែលធ្វើឱ្យ​ធ្មេញរឹងមាំ ​ប្រើប្រាស់បាន​យូរអង្វែង។​•ការពត់ធ្មេញ​ជួយមិន​ឱ្យធ្មេញសឹក ​ព្រោះបើធ្មេញ​សឹកធ្វើឱ្យស្រៀវ ​ខូចទ្រង់ទ្រាយ​ធ្មេញ ​ដែលនាំឱ្យ​មិនស្អាត​ ជាពិសេសធ្មេញ​មុខ​ ពេលសើចមើល​ឃើញធ្មេញ​វៀច​ និងខ្លីជាង​ធម្មតា។​•ការពត់ធ្មេញ​ជួយឱ្យ​អ្នកជំងឺមានភាព​ក្លាហាន​ក្នុងការសើច​បញ្ចេញធ្មេញ​ ឱ្យអ្នកនៅជុំវិញ​ខ្លួនយើងបាន​ឃើញភាព​ស្រស់ស្អាត​នៃទម្រង់មុខ ​និងធ្មេញ​ ហ៊ានចេញ​មុខចូលរួម​គ្រប់​សកម្មភាព​សង្គម​ មិនមានជំងឺផ្លូវ​ចិត្ដដោយ​សារតែធ្មេញ​មិនស្អាត។​៣. តើការពត់ធ្មេញ​ឱ្យត្រង់ជួរផ្ដល់​ផលវិបាក​អ្វីខ្លះ​ដល់អ្នកជំងឺ?​ តើអតិថិជន ​ដែលទទួលនូវការ​ពត់ធ្មេញត្រូវ​ពាក់ដែក​អបយូរប៉ុណ្ណា​ទើបដកចេញវិញ?​កំហុសក្នុង​ការធ្វើរោគ​វិនិច្ឆ័យ​ ផែនការ​ និងបច្ចេកទេស​ក្នុងការពត់ធ្មេញ ​នឹងធ្វើឱ្យមាន​ផលវិបាក​ច្រើនចំពោះ​អ្នកជំងឺ ​ដូចជាចំណាយ​ពេលវេលា​ពត់ធ្មេញកាន់​តែយូរ ​លទ្ធផលមិនបាន​ល្អ ​ឬសធ្មេញ​សឹកខ្លី។ល។ ​ជាទូទៅការពត់ធ្មេញ​ត្រូវការពេល​ប្រហែល ​១៨ខែ ​ដូច្នេះអ្នកជំងឺ​ត្រូវពាក់ដែក​អបប្រមាណ ​១៨ខែដែរ។​ ពេលវេលាពត់​ធ្មេញអាចតិច​ជាង ១៨ខែ​ ឬច្រើនជាង​នេះអាស្រ័យ​លើស្ថានភាពធ្មេញ ​និងការសហការ​របស់អ្នក​ជំងឺម្នាក់ៗ​ជាមួយទន្ដ​បណ្ឌិតឯក​ទេសពត់ធ្មេញ។​៤. បើអ្នកជំងឺមាន​អាយុច្រើន ​តើអាចពត់​ធ្មេញ​ឱ្យត្រង់ជួរ​បានឬអត់?​អ្នកជំងឺមាន​អាយុច្រើន​ក៏អាចពត់​ធ្មេញបាន​ដែរ ​ប៉ុន្ដែអ្នកជំងឺដែល​នៅក្មេង ​លទ្ធផល​ក្រោយពេលពត់​ធ្មេញមានភាព​ប្រសើរជាង ​និងចំណាយ​ពេលតិចជាង។ ​សូមរង់ចាំអាន​បទសំភាសន៍​បន្ត។​
អត្ថបទ៖ ដេវីដ