ស្លាប់​មួយ របួសធ្ងន់​មួយ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ ក្នុង​ក្រុងព្រះសីហនុ​

ព្រះសីហនុ: គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្កឡើងដោយ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង បាន​ផ្តាច់ជីវិត​យុវជន​ម្នាក់ និង​ធ្វើ​ឲ្យ​យុវជន​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​អាងទឹក ស្ថិត​ភូមិ​កែវផុស  ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ជិះ​ម្នាក់ឯង បើក​ទិសដៅ​ពី​កើ​តទៅ​លិច បន្ទាប់មក​ស្រាប់តែ មាន​ម៉ូតូ​មួយគ្រឿង​ទៀត បើក​ល្បឿន​លឿន ស្ទើរ​ហោះ ក្នុងទិសដៅ​បញ្ច្រាសទិស បាន​បុក​ម៉ូតូ​ពីមុខ​ពេញទំហឹងលាន់​ដូច​រន្ទះ ខ្ទាត​អ្នកបើកបរ​ម៉ូតូហោះ​ចេញពី​ម៉ូតូ​ទាំង​២​នាក់ ដួល​បោក​នឹង​ថ្នល់ ម្នាក់​ដេកស្លាប់ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀតឈាម​ពេញ​ខ្លួន ហើយ​ស្រែកហៅ​អោយគេ​ជួយ បន្ទាប់មកប្រជាពលរដ្ឋ រាយការណ៍​អោយ​សមត្ថកិច្ច ចុះមក​ត្រួ​ពិនិត្យ​កន្លែងកើតហេតុ​តែម្តង​។​

​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹងថា ម៉ូតូ​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល អោយ​មនុស្ស ចំនួន​២​នាក់ មាន​ម្នាក់​បែក​លលាដ៍ក្បាលស្លាប់​នៅ​កន្លែងកើតហេតុ ឈ្មោះ ទឹម សុ​ផា អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ នៅ​ខេត្តកណ្តាល និង​ម្នាក់ទៀត របួសធ្ងន់ ឈ្មោះ មុត រៀម អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ជិតកន្លែងកើតហេតុ ។​

​តែ​យ៉ាងណាក៏ដោយ សម្រាប់​អ្នករបួស ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកមក​សំរាក​ព្យាបាលនៅ​គ្លីនិក​ស្រុក​ព្រៃនប់ និង​អ្នកស្លាប់ ត្រូវបាន សមត្ថកិច្ច ប្រគល់​សាកសព អោយ​បងប្អូន​យកទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ដែល​ខូចខាត​ទាំងស្រុង​នោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍ ស្រុក​ស្ទឹងហាវ យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយតាម​នីតិវិធី​ច្បាប់​៕V/S

ស្លាប់​មួយ របួសធ្ងន់​មួយ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ ក្នុង​ក្រុងព្រះសីហនុ​

ស្លាប់​មួយ របួសធ្ងន់​មួយ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ ក្នុង​ក្រុងព្រះសីហនុ​

ស្លាប់​មួយ របួសធ្ងន់​មួយ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ ក្នុង​ក្រុងព្រះសីហនុ​