ពាណិជ្ជកម្ម​តាម​ព្រំដែន ប្រទេស​ចិន និង​ឡាវ បាន​បើកបរ​លើ “​ផ្លូវ​លឿន​”

ភ្នំពេញ: បច្ចុប្បន្ននេះ មាន​ភ្ញៀវ​២០​នាក់ ដែល​មកពី​ប្រទេស​ឡាវ បានមក​ទស្សនាដល់​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ម៉ូ​ហាន់ ខេត្ត​យូ​ន​ណាន នៅក្នុង​សហករណ៍​បន្លែ “​សៀង​ណុង​” ។ គេ​បាន​ទស្សនា ប៉េងប៉ោះ និង​ម្ទេស ដែលជា​ប្រភេទ​បន្លែ មាន​ទិន្នផល​ខ្ពស់ ហើយ​បាន​ភ្លក្ស​បន្លែ​ទាំងនោះ​។

ក្រោយពី​ការបើក​ចរាចរណ៍ នៃ​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក កិច្ចសហប្រតិបត្តិការ រវាង​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ម៉ូ​ហាន់​ខេត្ត​យូ​ន​ណាន និង​ខេត្ត Oudomxay ប្រទេស​ឡាវ ត្រូវបាន​ពង្រឹងឡើង ឥតឈប់ឈរ​។​

​ប៉ុន្មាន​ឆ្នាំនេះ ជាមួយនឹង​ការបើក​ចរាចរណ៍ នៃ​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក កិច្ចសហប្រតិបត្តិការ ខាង​រដ្ឋាភិបាល វប្បធម៌ ការដឹក​ជ​ញ្ចូ​ន ពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​ប្រទេស​ចិន ថៃ និង​ឡាវ បាន​បង្កើន​ឡើង ជា​បន្តបន្ទាប់​។
​ថ្ងៃទី​១៣ ខែ​នេះ អ្នកតំណាង​របស់ រដ្ឋាភិបាល​ប្រទេស​ចិន និង​ឡាវ បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ផ្លូវដែក​អន្តររដ្ឋាភិបាល​។ នេះ​ជាស​ញ្ញា​មួយ ដែល​បង្ហាញថា គម្រោង​ផ្លូវដែក ចិន​-​ឡាវ នឹង​ចាប់​ផ្ថើ​ម​អនុវត្ត ជា​ផ្លូវការ​។ ដំណឹង​ល្អ​នេះ បាន​បង្កើន​ទំនុកចិត្ត របស់​វិនិយោគិន​នានា​។​

ពាណិជ្ជកម្ម​តាម​ព្រំដែន ប្រទេស​ចិន និង​ឡាវ បាន​បើកបរ​លើ "​ផ្លូវ​លឿន​"

​លោក​ឈាវ យី​សឹង លោកគ្រូ​ម្នាក់ នៃ​វិទ្យាស្ថាន​បច្ចេកទេស ក្រុង​ស៊ី​ស្វាំ​ង​ប៉ាន់​ណា ដែលជា​មនុស្ស មានគំនិត​ច្នៃប្រឌិត ចម្បង​របស់​មូលដ្ឋាន​នេះ បាន​និយាយថាៈ “​បើ​ចូលទៅក្នុង​មូលដ្ឋាន​ពិសោធន៍ “​កុម្ភការ​ភ័​ណ្ឌ​ជនជាតិ​ដាយ​” នៃ​វិទ្យាស្ថាន​បច្ចេកទេស ក្រុង​ស៊ី​ស្វាំ​ង​ប៉ាន់​ណា អ្នកនឹង​ឃើញ​ដល់ ផលិតផល​កុម្ភការ​ភ័​ណ្ឌ គ្រប់បែបយ៉ាង ដូចជា ពាង​ស្លឹក​តែ ឆាង​ច​ង្ក្យេ​ង និង​ចានក្បាន ជាដើម​។ មើលទៅ​ធម្មតា​ទេ ប៉ុន្តែ​វា​បាន​បញ្ចេញ ភាព​ស្អាត នៃ​ជនជាតិ​ដាយ​។ “​នៅពេល​អនាគត យើង​នឹង​បើកហាង​លក់​មួយ នៅ​ឈៀង​ម៉ៃ​ប្រទេស​ថៃ​។​”

​ប៉ុន្មាន​ឆ្នាំនេះ លោក​ឈាវ យី​សឹង និង​ក្រុម​របស់គាត់ បាន​ច្នៃប្រឌិត “​កុម្ភការ​ភ័​ណ្ឌ​ជនជាតិ​ដាយ​” នេះ ដោយបាន​បញ្ចូល​គ្នា នូវ​វប្បធម៌ ប្រពៃណី ជាមួយនឹង​បច្ចេកទេស សម័យ​ទំនើប លោក​ក៏បាន​ទាក់ទាញ ការយកចិត្តទុកដាក់ របស់​ប្រជាជន នៅក្នុង​ឧស្សាហ​កម្មនេះ​។ គាត់​ត្រូវបាន​គេ​អញ្ជើញ ឱ្យទៅ​ប្រទេស​អាស៊ាន​នានា ដូចជា ប្រទេស​ថៃ​ជាដើម ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ការសិក្សា គំនិត​ច្នៃប្រឌិត និង​ដំណើរ​ការផលិត ពិសេស​បាន​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់ នៅ​អាស៊ីអាគ្នេយ៍ កាន់តែ​ច្រើនឡើង​។
​បច្ចុប្បន្ននេះ តាមរយៈ​ការសិក្សា និង​ស្រាវជ្រាវ លោក​ឈាវ យី​សឹង និង​ក្រុម​របស់គាត់ បាន​ផលិត​កុម្ភការ​ភ័​ណ្ឌ​បែប​ថ្មី ចំនួន​៣០០​ប្រភេទ ។

ពាណិជ្ជកម្ម​តាម​ព្រំដែន ប្រទេស​ចិន និង​ឡាវ បាន​បើកបរ​លើ "​ផ្លូវ​លឿន​"

លោក​ឈាវ យី​សឹង បាន​ណែនាំ​ថា បច្ចុប្បន្ននេះ ផលិតផល “​កុម្ភការ​ភ័​ណ្ឌ​ជនជាតិ​ដាយ​” នេះ បានទទួល​ចំណូលចិត្ត​ណាស់ នៅ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ដាលីន ជាដើម កុម្ភការ​ភ័​ណ្ឌ​ទាំងនេះ សំខាន់​ធ្វើជា​វត្ថុ​តុបតែង នៅក្នុង​អគារ​ការិយាល័យ ជាដើម​។ ប៉ុន្តែ​ដោយសារ​មាន​សមត្ថភាព ផលិត​មិន​គ្រប់គ្រាន់ នៅតែមាន​គម្លាត តម្រូវការ​ទីផ្សារ ទំហំ​ធំ​ណាស់​។

​លោក ឈាវ យី​សឹង បាន​បន្ថែមថា​៖ យើង​នឹង​ផ្សព្វផ្សាយ បច្ចេកទេស​ផលិត “​កុម្ភការ​ភ័​ណ្ឌ​ជនជាតិ​ដាយ​” នេះ នៅ​ជនបទ​ស៊ី​ស្វាំ​ង​ប៉ាន់​ណា នោះ មិនយូរប៉ុន្មាន បច្ចេកទេស​កុម្ភការ​ភ័​ណ្ឌ​នេះ នឹង​ពាសពេញ នៅ​ស៊ី​ស្វាំ​ង​ប៉ាន់​ណា​។​

​ក្រោយពី​ការបើក​ចរាចរណ៍ នៃ​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក បន្ទាប់ពី​ការធ្វើ ឱ្យ​ប្រសើរឡើង ប្រាំពីរ​ឆ្នាំ ជា​បន្តបន្ទាប់ បាន​នាំមក​ឱកាស​កម្រ​មាន​ណាស់ ចំពោះ​សហគ្រាស​វិនិយោគ នៅក្នុង​ស្រុក​ម៉ូ​ហាន់​។ ក្រុមហ៊ុន​វិនិយោគ “​ចុង​ជិន​” គឺជា​ក្រុមហ៊ុន​មួយ ដែល​ស្ថិត​នៅជាប់​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក ។

​លោក​ចឹ​ង យ៉ុង អ្នកជំនួយការ​ប្រធាន នៃ​ក្រុមហ៊ុន​នេះ បាន​ណែនាំ​ថា ការបើក​ចរាចរណ៍នៃ​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក បាន​នាំយក​ឱកាស​ធំ​ណាស់ អោយ​ក្រុមហ៊ុន​នេះ​។ លោក​បាន​បង្ហាញថា​៖ “​បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​សាងសង់ ដោយ​ក្រុមហ៊ុន​នេះ បាន​ទាក់ទាញ​ហាង​ធំៗ នៃ​ប្រទេស​ថៃ និង​ទីក្រុង​គុន​មី​ញ​។ យើង​ជឿជាក់ថា នៅពេល​អនាគតនឹងមាន​សហគ្រាសប្រទេស​អាស៊ានកាន់តែ ច្រើន នឹង​មក​ចូលរួម​”៕V/S