អង្គភាព​ប្រឆាំង​អំពើពុករលួយ រៀបចំ​ពិធី​ជួបជុំ​អបអរសាទរ​ទិវា​ប្រឆាំង​អំពើពុករលួយ ថ្ងៃ​៩​ធ្នូ​

ភ្នំពេញ: ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក​ឱម​យ៉ិនទៀង នឹង​រៀបចំ​កម្មវិធី​អបអរសាទរ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ថ្ងៃ​៩​ធ្នូ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​។ ក្នុង​ពិធី​ជួបជុំ​នោះ ក៏មាន​ការប្រគំ​តន្ត្រី​ផងដែរ​។​

​កម្មវិធី​ជួបជុំ និង​ការរៀបចំ​តន្ត្រី នា​រសៀល​ថ្ងៃទី​៩​ធ្នូ​នេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចាត់ទុកថា នឹង​ជា​កម្លាំងចិត្ត​ដល់​ពលរដ្ឋ ក្នុងការ​ចូលរួម​ប្រឆាំង​អំពើពុករលួយ​។​

​កម្មវិធី​ជួបជុំ​អបអរសាទរ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​៩​ធ្នូ នា​ឆ្នាំនេះ ក៏​នឹង​មាន​ការផ្សាយ​បន្ត​ផ្ទាល់ តាម​ស្ថានីយទូរទស្សន៍ អប្សរា ចាប់ពី​ម៉ោង ២ និង ៣០​នាទី​រសៀល​៕​