​រថយន្ត​កា​ម៉ាស់ កិន​ក្បាល​បុរស​ម្នាក់ ស្លាប់ នៅ​អង្គស្នួល

​កណ្តាល: បុរស​ម្នាក់ស្លាប់​ភ្លាមនៅលើ​ផ្លូវជាតិ​លេខ​៤ ដោយឡែក នារី​២​នាក់​ទៀត ដែល​រួម​ដំណើរ​ជាមួយ រួច​ផុតពី​គ្រោះថ្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរបង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បើក​កៀរ​ម៉ូតូ​ជនរងគ្រោះ បណ្តាលអោយ​ដួល​ខ្ទាត ទៅលើ​ទ្រូងផ្លូវ គ្រានោះរថយន្ត​កា​ម៉ាស់​ទៅដល់​បាន​ព្យាយាម​បើក​គេច​ដែរ តែ​មិន​ផុត បណ្តាលអោយ​កង់​ក្រោយ​របស់​រថយន្តកិន​ចំក្បាល​ជនរងគ្រោះ​តែម្តង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើង នៅវេលា​ម៉ោងជាង ៥ ល្ងាច​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ស្ថិតក្នុង​ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក លេខ ក្រុងព្រះសីហនុ 1B-7738 បើកបរ​ដោយ​ឈ្មោះ អេង ស៊ីណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​រថយន្ត​កា​ម៉ាស់ កិន​ចំក្បាល​ស្លាប់ នៅ​កន្លែងកើតហេតុ​។ ដោយឡែក​អ្នករួមដំណើរ​២​នាក់ រួច​ផុតពី​គ្រោះថ្នាក់ ឈ្មោះ សេង អាន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ​ទ្រី ស្រី​នាង ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយគ្នា ។​

​នគរបាល​ចរាចរ​ស្រុក​អង្គស្នួល បានអោយដឹងថា មុនពេល​កើតហេតុ សាក្សី​បាន ឃើញ​ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូឌុប​គ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត ពោលគឺ​បើកបរ​ពី​ខេត្តកំពង់ស្ពឺ ចូលមក​ភ្នំពេញ​។ មកដល់​ចំណុចកើតហេតុ ក៍មាន​រថយន្ត​១​គ្រឿងបើក​មកពី​ក្រោយ បាន​កៀរ​ម៉ូតូ​របស់​ជនរងគ្រោះ បណ្តាលអោយ​ដួល​ខ្ទាត​ទៅ​កណ្តាល​ទ្រូង​ផ្លូវជាតិ ។ ស្របពេល​ដួល​នោះ រថយន្ត​កា​ម៉ាស់ ដែល​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា ពី​កើ​តទៅ​លិច បាន​ទៅដល់ ហើយ​ព្យាយាម​បើក​គេច​ដែរ​តែ​មិន​ផុត បណ្តាលអោយ​កង់ រថយន្ត​ខាងក្រោយ កិន​ចំក្បាល​ជនរងគ្រោះ ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។ ភ្លាមនោះ អ្នកបើកបរ​រថយន្ត​កា​ម៉ាស់ បាន​រត់​គេចខ្លួនបាត់​។ ចំណែក​អ្នករួមដំណើរ​ជាមួយរួច​ផុតពី​គ្រោះថ្នាក់​។​

​លោក​វរសេនីយ៍ទោ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បាន​និយាយថា គ្រោះថ្នាក់​ចរាចរ​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បើ​កក​កៀរ​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ បណ្តាលអោយ​ដួល​ខ្ទាត​ទៅ​កណ្តាលផ្លូវ​ជាតិ​។ ក្រោយមក​រថយន្ត កា​ម៉ាស់ បើកបរ​ក្នុងទិសដៅបញ្ច្រាសគ្នា​មកដល់ ហើយ​ព្យាយាម​បើក​គេច ដោយ​បត់​ចូលទៅ​ខាងឆ្វេង​ដៃ បណ្តាលអោយ​កង់​រថយន្ត​ខាងក្រោយ កិន​ចំក្បាល​ជនរងគ្រោះស្លាប់​នៅលើ​ផ្លូវជាតិ​តែម្តង​។​

​ក្រោយ​កើតហេតុ រថយន្ត​បង្ក​បើក​គេច​បាត់​។ ចំណែក​អ្នកបើក​បររថ​យន្តកា​ម៉ាស់​រត់​គេចខ្លួនបាត់​។ ចំពោះ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុម គ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ នៅ​គេហដ្ឋាន​។ ចំណែក​មធ្យោបាយ​ទាំង ២​គ្រឿង យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕V​/S

​រថយន្ត​កា​ម៉ាស់ កិន​ក្បាល​បុរស​ម្នាក់ ស្លាប់ នៅ​អង្គស្នួល

​រថយន្ត​កា​ម៉ាស់ កិន​ក្បាល​បុរស​ម្នាក់ ស្លាប់ នៅ​អង្គស្នួល

​រថយន្ត​កា​ម៉ាស់ កិន​ក្បាល​បុរស​ម្នាក់ ស្លាប់ នៅ​អង្គស្នួល

​រថយន្ត​កា​ម៉ាស់ កិន​ក្បាល​បុរស​ម្នាក់ ស្លាប់ នៅ​អង្គស្នួល