​ឃាត់ខ្លួន​ជនសង្ស័យ ចែកចាយ​គ្រឿងញៀន ពីរ​នាក់​នៅ​ស្រុក​ស្អាង​

​កណ្តាល: កម្លាំង​នគរបាល ស្រុក​ស្អាង បាន​ល្បាត និង​ឃាត់ខ្លួន ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១១​និង​៣៨​នាទី យប់ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ ម៉ាក រ៉ាស៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ព្រែក​ធុន ឃុំ​ព្រែក​ថី្ម ស្រុក​កោះធំ ខេត្តកណ្តាល​។ ទី​២.​ឈ្មោះ ពេជ្រ គុយ​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ នៅ​ភូមិ​ក្បាលដី​រី​ក្រោម ឃុំ​កោះធំ “​ក​” ស្រុក​កោះធំ បច្ចុប្បន្ន ស្នាក់នៅ ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច បាន​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ៧ កញ្ចប់​តូច និង​ម៉ូតូ ១​គ្រឿង ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ 1FK.0933 និង​សំភារៈ​សំរាប់​វិច​ខ្ចប់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕V​/S

​ឃាត់ខ្លួន​ជនសង្ស័យ ចែកចាយ​គ្រឿងញៀន ពីរ​នាក់​នៅ​ស្រុក​ស្អាង​