​ម៉ូតូ​២​គ្រឿង បុក​គ្នា​របួសធ្ងន់​២​នាក់ នៅ​ស្រុក​កោះធំ​

​កណ្តាល: មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ម៉ូតូ ២ គ្រឿង បុក​គ្នា កាលពី​វេលា​ម៉ោង ប្រមាណ ៨ យប់ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ ២១ ចំណុច​បង្គោល​ភ្លើង NR ៣៦ ស្ថិតិ​នៅក្នុង​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។ ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន ទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១.​ឈ្មោះ ផល​. ភា រ៉ា​ក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ នៅ​ភូមិ​កោះទៀវ​.​ខ​. ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។ ទី​២
​ឈ្មោះ អឿន ទូច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរលក់ដូរ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1N 2145 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​តាខ្មៅ​.​ជ្រៃ​ធំ ). (​ឈ្មោះ ផល​. ភា រ៉ា​ក់​) លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា សេ ១២៥ ស៊េរី ២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1J 1283 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​( ជ្រៃ​ធំ​.​តាខ្មៅ ) បញ្ច្រាស់ទិស​គ្នា ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរទាំង​២ រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ បាន​បញ្ជូនទៅ​ព្យាបាល​របួស នៅ​ប្រទេស​វៀតណាម ព្រោះ​ស្ថានភាព ធ្ងន់ធ្ងរ​ពេក​។ មូលហេតុ មកពី​ម៉ូតូ​ទាំងពីរ បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន មិន​ប្រកាន់​ស្ដាំ​ដូចគ្នា ទើប​បណ្ដាលអោយ​បុក​គ្នាចំ​ពីមុខ​ពេញទំហឹងតែម្ដងទៅ​។ ករណីនេះ កំលាំង​ជំនាញ បាន​ចុះមក​ធ្វើការ​វាស់វែង តាម​និតិ​វិធី រួច​ប្រមូល មធ្យោបាយ ដែល​ពាក់ព័ន្ធ​មក​រក្សាទុក នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​គ្នា ជា​ក្រោយ​៕V​/S