Manchester Utd ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League

Manchester United បាន​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ ក្រោយ​ពី​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-២ នៅ​លើ​ទឹក​ដីក្រុម Wolfsburg ខណៈ​ដែល​ក្រុម​​របស់​អាល្លឺម៉ង់​មួយនេះ ​បាន​​ឈ្នះកៅ​អី​​ទៅវគ្គ​១៦​ក្រុម​ចុងក្រោយ​រួម​ជា​មួយ​នឹង​​គូ​ប្រកួត​ក្នុង​ពូល B គឺ PSV Eindhoven​។

manu-002

ក្រុម Man United របស់​លោក Louis van Gaal បាន​ចាប់​ផ្តើម​បានយ៉ាង​ល្អ​​ក្នុង​ការ​ប្រកួតនៅកីឡ​ដ្ឋាន Volkswagen Arena ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Anthony Martial បាន​​ជួយ​ឲ្យ​ពួកគេ​​មាន​គ្រាប់​បាល់​នាំមុខ​មុន​នៅ​នាទី ទី​១០ ប៉ុន្តែ ការ​មាន​ទម្រង់​លេងក្នុង​តំបន់​ការ​ពារ​របស់​ក្រុម​បិ​សាច​ក្រហម​មួយនេះ បាន​ធ្វើ​ឲ្យ​ពួក​គេ​ខាត​បង់ ខណៈ​ដែល​កីឡាករ Naldo បាន​​រក​គ្រាប់​បាល់​តាម​ស្មើក្នុង​រយៈ​ពេល​ដ៏​ខ្លី​បន្ទាប់​ពី​នោះ​។ ខ្សែ​បម្រើ Julian Draxler បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យ​កីឡាករ Vieirinha ដើម្បី​​បណ្តើរ​បាល់​យ៉ាងលឿន និង​ជួយ​ឲ្យ​ក្រុម Wolfsburg  នាំមុខ​ក្នុងលទ្ធ​ផល ២-១ នៅមុន​ពេល​ឈានដល់​រយៈ​ពេល​៣០​នាទី​​។ ប៉ុន្តែ Man United បាន​​ធ្វើការ​វាយ​បក​វិញ​ក្នុងការ​ប្រកួត​នេះ​ក្នុង​រយៈ​ពេល​៨នាទី​ចុង​ក្រោយ​​នៅ​ពេល​ដែល Josuha Guilavogui បាន​តែត​បាល់​ចូល​ទី​របស់​ខ្លួន​ឯង​។ ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា Naldo បាន​រក​គ្រាប់បាល់​ទី​២​របស់​គេក្នុង​រយៈ​ពេល​ដ៏ខ្លី​​បន្ទាប់​ពីនោះ ខណៈ​ដែល​រូប​គេ​​បាន​តែត​បាល់​បញ្ចូល​ទី​​នៅ​ជ្រុង​ម្ខាង​នៃ​ប្រអប់​ទី​​ដើម្បី​ធ្វើ​ឲ្យ Man United ធ្លាក់​ទៅ​​​ឈរ​លេខ​៣ និង​កៅ​អី​មួយ​​ក្នុង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ Europa League​។ ខ្សែ​បម្រើ Marouane Fellaini របស់ Man United បាន​ប្រាប់​សារ​ព័ត៌​មាន BT Sport ថា៖ «យើង​ពិត​ជា​ខក​ចិត្ត​។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​​ក្រឡេកមើល​​​ថយ​ក្រោយបន្តិច យើង​គួរ​តែ​​បាន​ឈ្នះ​ការ​ប្រកួត​របស់​យើង​ក្នុង​ផ្ទះ​ខ្លួន​ឯង​​ពេល​​ជួប​ជា​មួយ​នឹងក្រុម PSV​»​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia