ធី​ណា​តា​ ប្តូរ​គូស្នេហ៍​ថ្មី​​​ ប្រកាស​ភ្ជាប់ពាក្យ​ ជាមួយ​បុរស​ពោះម៉ាយ​កូន​មួយ

រាជ​ធានី​ភ្នំពេញ​ ៖ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ សុខ​ៗ​តារាចម្រៀង​ធី​ណា​តា ​បាន​ផ្តាច់​ស្នេហ៍​ជាមួយ​ បុរស​ជាតិ​អូស្ត្រាលី​យ៉ាង​តក់ក្រហល់ ​ដែល​កន្លង​មក​ទើបតែ​បញ្ចប់​ទំនាក់ទំនង ​បុរស​អតីត​គូស្នេហ៍​នៅ​ជប៉ុន​។​ ទំនង​ស្នេហា​ទី​២​មិន​ត្រូវចិត្ត​ធី​ណា​តា ​បាន​បញ្ចប់​ការ​ទាក់ទង​គ្នា​ ហើយក៏​រកបាន​អ្នក​ស្អំ​បេះដូង​ម្នាក់​ នៅ​ស្រុក​ខ្មែរ​រហូត​អាច​ឈាន​ដល់​ការ​ ភ្ជាប់ពាក្យ​​នា​ពេលឆាប់​ៗ​នេះ​។

ធី​ណា​តា​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន ​វិលក្បុង​មិន​តិច​ទេ ​អំពី​រឿង​ប្តូរ​ដៃគូ​ស្នេហា​ បន្តបន្ទាប់​គ្នា​ដូច​ដូរ​សំលៀក​បំពាក់​។ ​ស្រី​ស្អាត​រូប​នេះ​ក្នុង​សភាព​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ស្រាប់តែ​បរាជ័យ​ គូសង្សារ​ដល់​ទៅ​២​ដង​ យ៉ាង​លឿន​បំផុត​ ដោយ​គូស្នេហ៍​ទី​១​របស់​នាង​ ជា​បុរស​កូន​ខ្មែរ​កាត់​ជប៉ុន ​និង​ទី​២​បុរស​ជា ​ជនជាតិ​អូស្ត្រាលី​ គ្រា​ដែល​នាង​បាន​ទៅ​សម្តែង​នៅ​ទីនោះ​។

​គ្មាន​អ្នក​ណា​ជឿ​ថា​ នាង​អាច​ឈាន​ដល់​ដំណាក់កាល​ ផ្តាច់​ស្នេហ៍ប្រុស​អូស្ត្រាលី​ ក្នុង​ពេល​​​ឆាប់​ៗ​​​បាន​​​ឡើយ​ បន្ទាប់​ពី​នាង​អះអាង​ថា ​ស្នេហា​នេះ​អាច​នឹង​ឈាន​ដល់ ​ការ​ចូល​សួរ​ដល់​ចាស់ទុំ​ជា​សាក្សី​ដឹង​ឮ​នោះ​ ។​

យ៉ាងណា​តារា​ ដែល​ពូកែ​ខាង​ដូរ​ដៃគូ​ស្នេហ៍​ស្ទើរតែ​ជាប់​លេខ​កំពូល​រូប​នេះ​ មិន​បាន​យកចិត្តទុកដាក់​ខ្វល់​ពី​ការ​បែកបាក់ ​ឈឺចិត្ត​ ស្អិត​ទ្រូង​ ដាក់​គំនៀប​ស្នេហ៍​ ឲ្យ​ជ្រួញ​មុខ​នោះ​ទេ ​ដោយ​នាង​ទើបតែ​ជំពប់​ស្នេហ៍​ទី​៣​ ជា​អ្នក​នៅ​ក្នុងស្រុក​​ ហើយ​រហូត​មាន​ជំនឿ​មុតមាំ​ថា​ អាច​ឆ្លង​ដល់​ការ​ភ្ជាប់ពាក្យ​ផង​ដែរ​។

តារា​ដែល​អត់​ខ្វល់​ពាក្យ​សំដី​ គេ​រិះគន់​រឿង​ប្តូរ​ស្នេហ៍ ​ធី​ណា​តា​ ថ្លែង​ថា​ ពេល​នេះ​មិនដឹង​ថា​ មាន​គេ​និយាយ​វាយបក​រិះគន់​ ខ្ញុំ​បែប​ណា​នោះ​ទេ ​នៅ​ពេល​ដែល​នាង​អួត ​រឿង​មាន​ស្នេហា​ជា​ថ្មី​ម្តងទៀត​ បន្ទាប់​ពី​ជំហាន​ស្នេហ៍​២​លើក​របស់​នាង ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​នឹកនា​សោះ​នោះ​។

​នាង​និយាយ​ថា​ ម្តងនេះ​ប្រហែលជា​មែនទែន​ហើយ​បង​!​ ខ្ញុំ​ទើបតែ​បាន​ស្គាល់​បុរស​ពោះម៉ាយ​ម្នាក់​ នៅ​ក្នុងស្រុក​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ ហើយ​ហាក់​មាន​និស្ស័យ​ជាមួយ​គ្នា​អ្វី​ៗ ​អាច​មើលទៅ​មាន​សភាព​ស៊ីសង្វាក់​គ្នា​ ពោល​ហាក់​ប្រែ ចិត្ត​នាង​ឱ្យ​ទន់ជ្រាយ​ ទទួលយក​រហូត​ត្រូវ​ដាក់ចិត្ត​ ដាក់​កាយ​ជា​គូស្នេហ៍​តែ​ម្តង​។

​ធី​ណា​តា​ ដែល​ដុះ​ក្តី​សង្ឃឹម​ថ្មី​ក្នុង​ផ្លូវ​ស្នេហា​ទី​៣​នេះ​បាន​ ប្រកាស​ថា​ បុរស​ពោះម៉ាយ​កូន​មួយ​នេះ​ មាន​វ័យ​៤០​ឆ្នាំ​ជាង​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​។ ​ពួក​យើង​ទាំង​២​ អាច​ភ្ជាប់ពាក្យ​ឆាប់​ៗ​នេះ​ យូរ​បំផុត​ដើមឆ្នាំ​២០១៦​ ដោយ​កំពុង​តែ​ចាត់ចែង ​តាម​លំដាប់​កម្មវិធី​ជា​ បណ្តើរ​ៗ​។​

មូលហេតុ​ដែល​នាង​ហ៊ាន​ទទួលយក​គាត់ ​ជា​គូស្នេហ៍​រហូត​ជិត​ដល់​ពេល​ ភ្ជាប់ពាក្យ​បែប​នេះ​ ព្រោះថា​គាត់​បាន​បង្ហាញ​នូវ​លិខិត​លែងលះ​ ស្របច្បាប់​ជូន​ដល់​ដៃ​នាង​បាន​ ពិនិត្យ​មើល​យ៉ាង​ច្បាស់​​​នឹង​ភ្នែក​ទើប​គិត​ថា​ នាង​គ្មាន​ពាក់​ព័​ន្ឋ​ជាមួយ​ប្តី​អ្នក​ណា​ ទោះ​គាត់​ជា​ពោះម៉ាយ​ តែ​លែងលះ​ស្របច្បាប់​ទៅ​ហើយ​។

​ក្នុង​ពេល​ដែល​នាង​បាន​សម្រេចចិត្ត ​ទទួលយក​ស្នេហា​ថ្មី ​ហើយ​ជូរ​ចត់​ ស្នេហ៍មុខ​ពីរ​ដង ក៏​នាង​ពុំ​សូវ​គិតការ​ចំអក​ពី​អ្នក​ណា​ឡើយ​ អ្នក​ណា​ថា​នាង​មិនល្អ​ ឬ​បែប​ណា​ក៏តាម​ចិត្ត​គេ ​ធ្វើ​ម៉េច​បើ​នាង​ជួប​រឿង​បែប​នេះ​។ ​ការ​​ពិត​មនុស្ស​យើង ​សំខាន់​ធ្វើ​អ្វីមួយ​ដែល​ចេញពី​ចិត្ត​ ហើយ​សប្បាយចិត្ត​ ណាមួយ​នាង​មិន​បាន​ទៅ​ធ្វើ​ខុស​ ជាមួយ​អ្នក​ណា​ទេ ​នេះ​ជា​ផ្លូវ​របស់​នាង​ និង​មិន​បាន​ធ្វើ​អ្វី​ ដែល​សង្គម​មិន​ទទួលស្គាល់​ដែរ​។​

កន្លង​មក​ពេល​ចេញផ្សាយ​ព័ត៌មាន​ពី​នាង​ មាន​អ្នក​រិះគន់​តាម​ហ្វេ​ស​ប៊ុ​ក​ច្រើន​ តែ​នាង​មិន​គិត ​ព្រោះ​មិន​អាច​ឃាត់​អារម្មណ៍​គេ​ បាន​នោះ​ជា​សិ​ទ្ឋិ​គេ​។ ​សំខាន់​ដំណាក់កាល​ពេល​នេះ នាង​បាន​រីករាយ​ផ្លូវចិត្ត​ និង​បាន​សាង​នូវ​កម្រង​ស្នេហ៍​មួយ​ កាន់តែ​ប្រសើរ​ឡើង ​ព្រមទាំង​ទុក​ពេល​មើល​ចិត្តថ្លើម​គ្នា​ ជា​បន្ត​ទៀត​ជា​រឿង​សំខាន់​ជាង​។

ធី​ណា​តា​ ដែល​ជា​ប្អូនស្រី​ជីដូនមួយ ​របស់​អ្នក​នាង​ឆៃ​លី​ ដា​ឡែ​ន ​ទើបតែ​ប្រឡូក​សិល្បៈ​លេចធ្លោ​មួយ​រយៈ​នេះ​ប៉ុណ្ណោះ​។ ​តារា​សម្បុរ​ស្រស់​ស្រអែម​រូប​នេះ​ បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​មួយ​ រយៈ​ដោយ​មិន​ទាន់​បោះបង់​នោះ​ទេ​ ហើយក៏មិន​ឈប់​ពី​សិល្បៈ​ដែរ​។​

នាង​បាន​ងាក​មក​ចាប់​ជំនួញ​ ខាង​លក់​គ្រឿងសំអាង ​តាម​រយៈ​អន​ឡាញ​ ដែល​នាំ​ចូល​មក​ពី​ ប្រទេស​អូស្ត្រាលី​ ​ព្រមទាំង​កំពុង​តែ ​បង្ហាញ​សកម្មភាព​ជា​ច្រើន​ក្នុង​ការ​ច្រៀង​ តាម​មង្គលការ ​ជាមួយ​ក្រុម​តារា​ល្បី​ៗ​ លំដាប់​ប្រទេស​ដែល​មិន​អាច​ឲ្យ​នាង​ងាក​មក​សម្តែង ​លើ​កញ្ចក់​ទូរទស្សន៍​ បាន​ទាំង​អារម្មណ៍​ក៍​នឹក​មហាជន​ដែរ​នោះ​។

​មហាជន​កំពុង​តាមដាន​មើល ​តទៅ​ទៀត​ថា​ តើ​ស្នេហា​ទី​៣​ នឹង​ប្រែ​ក្លាយជា​បែប​ណា​ នៅ​ពេល​ដែល​ ណា​តា​កំពុង​តែ​សប្បាយចិត្ត​រហូត​មិន​ខ្វល់​ពី​អតីតកាល​៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត