ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១៤​ម៉ឺន​នាក់ នៅក្នុង​ខែវិច្ឆិកា​

​នៅក្នុង​ខែវិច្ឆិកា  ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​១៤១,៩៥៦​នាក់ កើនឡើង​៣.៣៤​ភាគរយ បើ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​បើតាម​លោក នូ សុផល ប្រធាន​មន្ទីរ​ខេត្ត​ព្រះសីហនុ ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវទេសចរ​ជាតិ​ចំ​នយន​១១៧,៥៧៦​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​២៤,៣៨០​នាក់​។ លោក នូ សុផល បាន​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​ក្នុងពេល​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ កន្លងទៅ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំ​នយន​៩៨,៨២១​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន​៨៦,៨២១​នាក់ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​១១,២៨២​នាក់​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូបនេះ ក៏​រំពឹង​ដែរ​ថា នឹងមាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។ ខណៈដែល​លោក​អះអាងថា​ការថែរក្សា​សន្តិសុខ និង​សុវត្ថិភាព ត្រូវបាន​ធានា​ជូន​ភ្ញៀវទេសចរ​យ៉ាង​ល្អប្រសើរ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​