ឃាត់​ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​គ្រឿង​ញៀ​ន​២នាក់ និង​ម៉ា​ទឹកកក៧​កញ្ចប់នៅ​ស្រុក​ស្អាង

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​ចែក​ចាយ​គ្រឿង​ញៀន​២នាក់​ត្រូវ​កម្លាំង​អន្តរាគមន៍ស្រុកស្អាង​ឃាត់​ខ្លួន​ កាល​ពី​វេលា​​ម៉ោង​១១ និង​៣៨​នាទី​​យប់ ថ្ងៃ​ទី​៨ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ដោយ​ដក​ហូត​បានម៉ាទឹកកកចំនួន​៧​កញ្ចប់​ ម៉ូតូ​១​គ្រឿង​ម៉ាក​និច ពណ៌​ស ពាក់​ស្លាក​លេខ​១FK០៩៣៣។

ជន​សង្ស័យ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​​ម៉ាក រ៉ា​ស៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាកសិករ​ មាន​ទី​លំនៅ​ភូមិ​ព្រែក​ធុន ឃុំ​ព្រែក​ថី ស្រុក​កោះ​ធំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ពេជ្រ គុយ​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​ មាន​ទី​លំនៅ​ភូមិ​ក្បាល​ដំរី​ក្រោម ឃុំ​កោះ​ធំ«ក» ស្រុក​កោះ​ធំ បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​ព្រែក​ត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​ឈ្មោះ​ម៉ាក រ៉ាស៊ី បាន​សារភាព​ថា រូប​គេ​បាន​ទិញ​ថ្នាំញៀន​ចំនួន​៧​កញ្ចប់​ពី​ឈ្មោះ​អា​ត្រងោល​នៅ​ចំណុច​បឹង​ឈូក​មុខ​ពេទ្យ​លោក​សង្ឃ ក្នុង​តម្លៃ​១.៦០០​ដុល្លារ​៕