តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

ប្រាសាទ​អង្គរ​វត្ត​គឺ​ជា​កេរ្តិ៍​មរតក​ខ្មែរ​​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​បាន​បន្សល់​ដោយ​បុព្វបុរស​ជំនាន់​មុន។ ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ​គឺ​ជា​សំណង់​ពុទ្ធសាសនា​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក ហើយ​ត្រូវ​បាន​អង្គការ UNESCO ចាត់​ទុក​ជា​បេតិកភណ្ឌ​ពិភពលោក​​ក្នុង​ឆ្នាំ ១៩៩២។ ក្រៅ​ពី​ទាក់​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​រាប់​សែន​នាក់​ជា​រឿង​រាល់​ឆ្នាំ​នោះ ក៏​មាន​តារា​ពិភពលោក​ជា​ច្រើន​បាន​លង់​នឹង​សម្រស់​ដ៏​ប្រពៃ​គ្មាន​ពីរ​របស់​ស្ថាបត្យកម្ម​​នេះ​ដែរ។ ក្នុង​ឆ្នាំ ២០១៥ នេះ​មាន​តារា​អន្តរ​ជាតិ​ច្រើន​គួរ​សម​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​ក៏​ដូច​ជា​ទស្សនា​បេតិកភណ្ឌ​មួយ​នេះ។

 

 

Beyonce និង Jay-Z

 

នៅ​ក្នុង​ដំណើរ​កម្សាន្ត​ជុំវិញ​បណ្ដា​ប្រទេស​អាស៊ី​របស់​ខ្លួន ប្ដី​ប្រពន្ធ​តារា​ចម្រៀង​មាន​ឥទ្ធិពល​លើ​ពិភពលោក តារា​ចម្រៀង Beyonce និង​ស្វាមី Jay-Z បាន​ឈាន​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​នៅ​ថ្ងៃ​ទី ៣ ខែ​មករា។ យ៉ាងណាមិញ ក្នុង​ដំណើរ​កម្សាន្ត​មួយ​នេះ អ្នកគាំទ្រ​របស់​ម្ចាស់​បទ “Single Lady” មិន​ដឹង​ថា​នាង​មក​លេង​ទឹក​ដី​អង្គរ​នោះ​ទេ។

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

David Beckham

 

នៅ​ក្នុង​បេសកកម្ម​មក​ចែក​ចាយ​អំណោយ​ឲ្យ​កុមារ​ក្រីក្រ​កម្ពុជា​នៅ​ខេត្ត​សៀមរាប​ ជាមួយ​អង្គការ UNICEF កាល​ពី​ខែ​មិថុនា​មុន​នេះ អតីត​តារា​បាល់ទាត់ David Beckham បាន​ឆ្លៀត​ចូល​លេង​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ពេល​ទំនេរ​របស់​ខ្លួន។ នៅ​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ដែរ តារា​វ័យ ៤០ឆ្នាំ​រូប​នេះ​បាន​កោត​សរសើរ​ពី​មរតក​របស់​ខ្មែរ​មិន​ដាច់​ពី​មាត់​ថា អង្គរ​វត្ត​គឺ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដទៃ​ទៀត​ដែល​ស្អាត​បំផុត​ដែល​ខ្លួន​ធ្លាប់​ទៅ​ដល់។

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

Chaiyapol Pupart និង Praew Chermawee Suwanpanuchoke

 

តារា​សម្ដែង​ថៃ Chaiyapol Pupart និង Praew Chermawee Suwanpanuchoke ដែល​ជា​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង “១០ម៉ឺន” បាន​មក​ដល់​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្តនេះ នៅ​រោងភាពយន្ត​ផ្លាទីនៀម។ ក្រោយ​ពី​ចប់​ការងារ តារា​វ័យ​ក្មេង​ទាំង​ពីរ​រូប​បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​លើ​បណ្ដាញ Instagram អំពី​សកម្មភាព​របស់​ពួក​គេ​នៅ​ប្រាសាទ​អង្គរវត្ត និង​ខេត្ត​សៀមរាប។

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​ តារា​វ័យ ២៥ឆ្នាំ Chaiyapol Pupart បាន​និយាយ​ថា “អរគុណ​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់​សម្រាប់​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​នៅ ​សៀមរាប សុំទោស​ដែល​ខ្ញុំ​មិន​បាន​ទៅ​ដល់​ភ្នំពេញ។ លើក​ក្រោយ​ខ្ញុំ​នឹង​ទៅ​យ៉ាង​ពិត​ប្រាកដ”។
ចំណែក​តួឯក​ស្រី Praew Chermawee វិញ​ក៏​បាន​បង្ហាញ​ភាព​រីករាយ​របស់​ខ្លួន​នៅ​កម្ពុជា​តាម​រយៈ​រូប​ភាព​មួយ​ ចំនួន​ដែរ និង​បាន​សរសេរ​ថា “អស្ចារ្យ​ណាស់​កម្ពុជា! ជួប​គ្នា​ម្ដង​ទៀត​នៅ​ពេល​ក្រោយ”។

 

Leonardo DiCaprio

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

ថ្មី​ៗ​នេះ​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​អាមេរិក Leonardo DiCaprio បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ចំពោះ​ព័ត៌មាន​ថា​តារា​សម្ដែង​រូប​នេះ​បាន​មក​លេង​ប្រាសាទ​អង្គរ​វត្ត​ទាំង​គ្មាន​អ្នក​ណា​បាន​ដឹង​។ នៅ​ពេល​ត្រូវ​អ្នក​កាសែត​សួរ​ថា​តើ​កន្លែង​ណា​ដែល​អាច​ធ្វើ​ឲ្យ​​លោក​ជៀស​ផុត​ពី​ទុក្ខ​កង្វល់​នៅ​ហូលីវូដ តួ​​ឯក​រឿង “Titanic” បាន​ឆ្លើយ​ថា “ប្រាសាទ​អង្គរ​វត្ត​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​កន្លែង​មួយ​ដែល​ខ្ញុំ​ចង់​ណែនាំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ទៅ​ទស្សនា។ ប្រទេស​កម្ពុជា​គឺ​ជា​កន្លែង​មួយ​ដ៏អច្ឆរិយ​​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ដល់។ មនុស្ស​នៅ​ទី​នេះ​គឺ​គួរ​ឲ្យ​ស្រលាញ់​រាប់អាន​។ វា​គឺ​ជា​កន្លែង​ស្អាត​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ”។

 

Urassaya Sperbund

 

កាល​ពី​ថ្ងៃ​ទី ៤ ខែ​ធ្នូ​មុន​នេះ តារា​សម្ដែង​វ័យ​ក្មេង​ប្រទេស​​ថៃ Urassaya Sperbund បានមកដល់ទឹកដី ខេត្ដ​សៀមរាប និងបាន​ទិញសំបុត្រចូលទស្សនា ប្រាសាទ​អង្គរ។  ស្ថិតក្នុងសំលៀកបំពាក់ដ៏សាមញ្ញ នៅលើ​ទឹក​ដីអង្គរ តារា​​សម្ដែង​រូប​នេះ​ហាក់​ដូចជា មក​កម្សាន្ដ​ជា​លក្ខណៈ​ឯកជនជាជាងការងារ តែ​​មិន​ឃើញ​វ​ត្ដមាន របស់​គូ​ស្នេហ៍​នាង តារា​សម្ដែង​ល្បី​ឈ្មោះ Nedech Kugimiya នោះទេ។ យ៉ាងណាក៏ដោយ​ នាងក៏ត្រូវបាន​ស្កាត់ដោយអ្នកគាំទ្រ សុំថតរូបជាមួយផងដែរ ៕

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

តើ​តារា​អន្តរ​ជាតិ​ណា​ខ្លះ​បាន​មក​ទស្សនា​អង្គរ​វត្ត​ឆ្នាំ ២០១៥?

 

ចុចអាន៖មិន​ជឿ​នឹង​ភ្នែក​ចំពោះ​សម្រស់​តារា​ស្រី​អាស៊ី ​មុន​និង​ក្រោយ​ចូល​សិល្បៈ

 

ដោយ៖ សុវណ្ណផៃ