ជម្លោះ​ក្នុង​ក្លិបកំសាន្ត ​យុវជន​មួយក្រុម​តាម​ចាក់​យុវជនម្នាក់​ស្លាប់ និង​២​នាក់​របួស​

​រាជធានី​ភ្នំពេញ​៖​យុវជន​មួយក្រុម​មាន​គ្នា​៨​នាក់​តាម​ចាក់​យុវជន​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​របួស​បន្ទាប់​ពី​កើត​ជម្លោះ​ពេល​ចូល​ផឹកស៊ី និង​រាំលេង​នៅក្នុង​ក្លិប​កំសាន្ត យីហោ «​ម៉ាលី​ក្លឹប​» ស្ថិតនៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលា​ម៉ោង​៣ និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មាន​យុវជន​២​ក្រុម​ឈ្លោះ​គ្នា​ក្នុង​ក្លិប​កំសាន្ត​យីហោ «​ម៉ាលី​ក្លឹប​» ដែលមាន​ទីតាំង​ដូចខាងលើ ស្រាប់តែ​ចេញមក​វិញ ភាគី​ម្ខាង ដែលមាន​គ្នា​៨​នាក់ បាន​ស្ទា​ក់កាប់​និង​ចាក់ទៅលើ​គូ​បក្ខ​ដិ​បក្ខ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ឈ្មោះ ស្នា អាយុ​២០​ឆ្នាំ ពេល​បញ្ជូនទៅ​មន្ទីរ​រុស្ស៊ី និង​ម្នាក់ទៀត​រងរបួស​។​

​អធិការរង​នគរបាល ខណ្ឌមានជ័យ លោក ហួរ ម៉េង​វ៉ាង បាន​ប្រាប់ថា ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល​របស់លោក បាន​តាម​ចាប់ ជនបង្ក​ជា​បន្តបន្ទាប់ ចំនួន​៥​នាក់ ដកហូត​ម៉ូតូ​មួយគ្រឿង ស្ថិតនៅ​ផ្ទះ​របស់​ពួកគេ​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​កំពុង​តាម​ចាប់ បក្ខពួក​ដែល​នៅ​សេសសល់​បន្តទៀត ដែល​កំពុង​រត់គេចខ្លួន​។ បើតាម​លោក​អធិការរង ជនសង្ស័យ​ទាំងនេះ ត្រូវបាន​សួរនាំ​នៅ​សង្កាត់ ស្ទឹងមានជ័យ រួច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចាត់វិធានការ​តាម​នីតិវិធី​៕

ជម្លោះ​ក្នុង​ក្លិបកំសាន្ត ​យុវជន​មួយក្រុម​តាម​ចាក់​យុវជនម្នាក់​ស្លាប់ និង​២​នាក់​របួស​
ជម្លោះ​ក្នុង​ក្លិបកំសាន្ត ​យុវជន​មួយក្រុម​តាម​ចាក់​យុវជនម្នាក់​ស្លាប់ និង​២​នាក់​របួស​