អាមេរិក ថ្កោលទោស​​ កូរ៉េខាងជើង បទជួញដូរ អាវុធ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានធ្វើការដាក់ទោស ផ្នែកហិរញ្ញវត្ថុ ទៅលើបុគ្គល៦រូប និងក្រុមហ៊ុនមួយចំនួនទៀត ដែល ជាប់ ទាក់ទង ទៅនឹងការ ផ្គត់ផ្គង់អាវុធទៅឲ្យកូរ៉េខាងជើង កាលពីថ្ងៃអង្គារ៍។

តាមសារពត៌មាន បាងកកប៉ុស្តិ៍ បានចុះផ្សាយនា ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នេះបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុ (US Treasury) បាន បញ្ជាក់ថា៖ ការដាក់ទោសនេះ គឺសំដៅទៅ លើក្រុមទាហាន Rocket Force ដែលមានការ សហការគ្នា ដោយខុសច្បាប់ជាមួយ នឹង ក្រុមហ៊ុនពីរ និងក្រុមនាវាចរណ៍ ជាច្រើនទៀត។

ក្នុងចំណោមទស្សនៈវិស័យ ទំាងអស់នេះ មានធានាគារពាណិជ្ជកម្ម Tanchon ដែលជាធានាគារហិរញវត្ថុនៃកងកម្លំាងយោធា របស់កូរ៉េ និង ក្រុមហ៊ុនកិច្ចសហការអភិវឌ្ឍ ផ្នែកពាណិជ្ជកម្ម បានទទួលរ៉ាប់រង លើការនំាចេញ សភាវុធ របស់កូរ៉េខាងជើង។

មានធនាគារប្រំា ដែលមានទីស្នាក់ការ នៅប្រទេសសេរី និង ពីរផ្សេងទៀត នៅប្រទេសវៀតណាម ក៏ជាប់នឹងការទណ្ឌកម្ម នេះដែរ។
ទារុណភាព នេះ បានរារំាងប្រជាជនសហរដ្ឋអាមេរិក និង ក្រុមហ៊ុនដទៃទៀត មិនលូកដៃចូល ជាមួយបញ្ហនេះឡើយ ហើយកា រ បង្កក ទ្រព្យសម្បត្តិ ដែលពួកគេមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។

ក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តថា នឹងបង្ហាញបណ្តាញ នៃការរីកសាយសភាវុធ របស់កូរ៉េខាងជើង ហើយនេះមិនបាន រួមបញ្ជូល នៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ៕

អាមេរិក ថ្កោលទោស​​ កូរ៉េខាងជើង បទជួញដូរ អាវុធ