ជប៉ុន ត្រូវបានចាត់ទុក ជាប្រទេស ដែលមិនបានជួយ ទប់ស្កាត់បញ្ហា បម្រែបម្រួល អាកាសធាតុ

ប៉ារីស៖ យោងតាមការលើកឡើង របស់ភ្នាក់ងារត្រួតពិនិត្យ នៃសហព័ន្ធអាល្លឺម៉ង់ ឲ្យដឹងថា ជប៉ុន ជាប្រទេសមួយ ក្នុងចំណោម បណ្តាប្រទេសដែល ឆ្លើយតបអាក្រក់បំផុត ចំពោះបញ្ហា បម្រែបម្រួល អាកាសធាតុ។ ការវាយប្រហារ ជប៉ុន បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ COP21 ក្នុងទីក្រុង ប៉ារីស ដែលក្នុងនោះ គេបានចោទជប៉ុនទៀតថា កំពុង តែបង្កើននូវការប្រើប្រាស់ ថាមពលធ្យូងថ្ម និង រោងចក្រថាមពលផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃពុធ ទី០៩ ខែធ្នូឆ្នាំ ២០១៥ នេះទៀតថា ក្នុង ចំណោមប្រទេស ដែល បំពុលពិភពលោកខ្លាំង ទំាង ៥៧ ប្រទេស កោះតៃវ៉ាន់ ហាក់មានការ ឆ្លើយតបយឺតយ៉ាវជាងគេ ទៅលើការដោះ ស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ ស្របពេល ដែលជប៉ុនស្ថិតនៅលំដាប់ថ្នាក់ លេខ ៤ ក្រោមតៃវ៉ាន់ និង កូរ៉េខាងត្បូង។

ដោយឡែកសម្រាប់ប្រទេសអឺរ៉ុប មួយចំនួន បានទទួលការកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះការឆ្លើយតបជា វិជ្ជមាន ទៅលើការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនការ ប្រើប្រាស់ថាមពលកកើតឡើងវិញ និង កាត់ បន្ថយការបញ្ចេញឧស្ម័នពុល។ ប្រទេសទាំងបី នៅអឺរ៉ុប ដែលធ្វើរឿងនេះល្អជាងគេ មាន ដាណឺម៉ាក ឈរនៅលេខ រៀងទីមួយ តាមពីក្រោយ ដោយ ចក្រភពអង់គ្លេស និង ស៊ុយអែត។

សម្លឹងមើលចំពោះ ប្រទេសកំពូលទាំងបី ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងគេ នៅលើ ពិភពលោកវិញ មាន ចិន អាមេរិក និង ឥណ្ឌា៕

ជប៉ុន ត្រូវបានចាត់ទុក ជាប្រទេស ដែលមិនបានជួយ ទប់ស្កាត់បញ្ហា បម្រែបម្រួល អាកាសធាតុ