ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យលើ របៀបវារៈចំនួន២

ភ្នំពេញ៖ គណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង៨ព្រឹក។

របៀបវារៈទាំង២នោះ រួមមាន៖ទី១-ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៣ព្រឹទ្ធសភា  សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីស្ថិតិ នៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ , ទី២-កំណត់របៀបវារៈ និងកាលបរិច្ឆេទប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣៕

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យលើ របៀបវារៈចំនួន២