ចេញពីក្លឹបគ្រាន់ តែមើលមុខ កាប់គ្នា ស្លាប់១ របួស២ ចាប់ខ្លួន៨នាក់

ភ្នំពេញ ៖ យុវជន៨នាក់ ត្រូវបានកម្លាំង នគរបាល ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្រោយពីបានបង្កហិង្សា វាយកាប់ចាក់គ្នា ពេលចេញពីក្លឹបកំសាន្ត ម៉ាលីក្លឹប នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នំា២០១៥ បណ្តាលឲ្យពក្ខពួកម្ខាងទៀត ដែលមានគ្នា៧នាក់នោះ ស្លាប់១ និងរបួសធ្ងន់២។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយហេតុការណ៍ ចាក់សម្លាប់យុវជនម្នាក់ ក្នុងក្លឹបកំសាន្ត ម៉ាលីក្លឹប ដោយ ប្រព្រឹត្តដោយមនុស្ស៨នាក់នោះ កម្លាំងនគរបាលខណ្ឌមានជ័យ និងសហការ គ្នាស្រាវជ្រាវ រួចបានចុះទៅឃាត់ ខ្លួនក្រុមជនដៃ ដល់ទំាងនោះបានជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នំា២០១៥នេះ កម្លាំងនគរបាលខណ្ឌមានជ័យ ដែលដឹកនាំ ដោយលោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានចុះប្រតិបត្តិការ ស្រាវ ជ្រាវនិងចាប់បានជន ដៃដល់បានចំនួន៨នាក់ ជាមួយគ្នានោះ ក៏បានដកហូតម៉ូតូ១គ្រឿង ស្ថិត នៅក្នុងផ្ទះមួយកន្លែងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។

គួររំលឹកថា នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ យុវជនពីរក្រុម មានគ្នាប្រមាណ១០នាក់ បាបបង្កអំពើ ហិង្សា ខណៈអ្នកទំាង នោះចេញពីក្លឹបម៉ាលី ហើយខឹងគ្នារឿងមើលមុខ រួចក៏ឈានដល់វាយកាប់ ចាក់គ្នា បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ស្នា អាយុ២០ ឆ្នាំ ស្លាប់ នៅនឹងកន្លែង ឯ២នាក់ផ្សេង ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕