Sir Alex ថា Leicester អាច​ឈ្នះ​ជើង​ឯក​លីក​នៅ​រដូវកាល​នេះ

Sir Alex ថា Leicester អាច​ឈ្នះ​ជើង​ឯក​លីក​នៅ​រដូវកាល​នេះ

Leicester City បាន​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវកាល​នេះ​ក្រោយ​ស៊ុត​បញ្ចូលទី ​យក​ឈ្នះ​គូប្រជែង​ជា​ច្រើន​ក្រុម​ដើម្បី​ដណ្ដើម​តំណែង​កំពូល​តារាង​ Premier League ជា​បណ្ដោះ​អាសន្ន​ត្រឹម សប្ដាហ៍​ទី​១៥។

 

Sir Alex ថា Leicester អាច​ឈ្នះ​ជើង​ឯក​លីក​នៅ​រដូវកាល​នេះ

 

ការ​លេង​ដ៏​ល្អ​របស់​ក្រុម​ចាយ​លុយ​តិច​ខាងលើ​ បាន​ធ្វើ​ឲ្យ​លោក Sir Alex Ferguson អតីត​អ្នក​ចាត់​ការ​ទូទៅ ដ៏​ល្បី​ឈ្មោះ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួនថា Leicester  អាច​ឈ្នះ​ជើងឯក​លីក នៅ​រដូវកាល​នេះ បើ​សិន​ជា​ម្ចាស់​ក្លិប​ហ៊ាន ចំណាយ​លុយ​ទិញ​កីឡាករ​ថ្មី​នៅ​ខែមករា។

 

ឆ្លើយ​តប​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Telegraph បុរស​ដែល​ជួយ​ឲ្យ Man Utd ឈ្នះ​ជើងឯក Premier League ១៣​សម័យ​កាល បាន​បកស្រាយ​ថា ម្ចាស់​ក្លិប Leicester City គួរ​ផ្តល់​លុយ​មួយ​ចំនួន​ដល់ លោក Claudio Ranieri ទិញ​កីឡាករ​ថ្មី​ដើម្បី​បន្ត​ការ​ប្រជែង​ជើងឯក។

 

“បើ​តាម​ការ​លេង​នា​ពេលនេះ ពួកគេ (Leicester) អាច​ឈ្នះ​ជើងឯក​បាន បញ្ហា​ដែល​សំខាន់ នៅ​ត្រង់​ម្ចាស់​ក្លិប​ថា​ហ៊ាន​ចាយ​លុយ​ឬ​អត់? ខ្ញុំ​គិត​ថា​ពួកគេ​មាន​លុយ សម្រាប់​ចំណាយ។” អតីត​អ្នក​ចាត់ការ​វ័យ ៧៣ឆ្នាំបន្ថែម​ដូច្នេះ។

 

ក្នុង​ប្រវត្តិសាស្ត្រ​១៣១ ឆ្នាំ​របស់ Leicester City ក្រុម​ដែល​មាន​រហស្សនាម​ថា The Foxes មិន​ដែល ឈ្នះ​ជើងឯក​អង់គ្លេស​ម្តង​ណា​ទេ ចំណាត់​ល្អ​បំផុត គឺ​ពួកគេ​ធ្លាប់​បាន​លេខ​២​ម្តង​កាល ពី​រដូវកាល ១៩២៨-២៩៕

 

-ចុចអាន៖ Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside