Sturridge ​របួស​ទៀត​ហើយ អាច​នឹង​អវត្តមាន​ដល់​​ឆ្នាំ​ក្រោយ

Sturridge ​របួស​ទៀត​ហើយ អាច​នឹង​អវត្តមាន​ដល់​​ឆ្នាំ​ក្រោយ

ខ្សែ​ប្រយុទ្ធ​កំពូល​របួស​ Daniel Sturridge របស់​ក្រុម​ Liverpool ពេល​នេះ​មាន​បញ្ហា​របួស​ជា​ថ្មី​ទៀត​ហើយ ដែល​អាច​នឹង​អវត្តមាន​ដល់​ឆ្នាំ​ក្រោយ​ បន្ទាប់​របួស​​សរសៃពួរ​ អំឡុង​ពេល​ហង្ស​ក្រហម​ ប្រកួត​ចាញ់​ Newcastle ២-០ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

 

Sturridge ​របួស​ទៀត​ហើយ អាច​នឹង​អវត្តមាន​ដល់​​ឆ្នាំ​ក្រោយ

 

Sturridge ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​​ពិនិត្យ​របួស​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ​និង​​ពិនិត្យ​ឃើញ​​ថា​មាន​បញ្ហា​ត្រង់​សរសៃពួរ​ទៀត ដែល​ត្រូវ​សម្រាក​ព្យាបាល​អាច​​ដល់​៣​សប្ដាហ៍ ឬ​ដល់​ឆ្នាំ​ថ្មី​២០១៦ ទើប​អាច​​ចូល​លេង​បាន​វិញ។

 

​​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​បាន​អង្គុយ​នៅ​កៅអី​បម្រុង​​នា​កីឡដ្ឋាន​ St James’ Park ​កាល​ថ្ងៃ​អាទិត្យ ​និង​បាន​ដូរ​ជំនួស​ Roberto Firmino ​នៅ​២៨​នាទី​ចុង​​ក្រោយ​​ តែ​មិន​​បាន​រក​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​លោក​ Jurgen Klopp ​ឲ្យ​រួច​​ផុត​ពី​ការ​បរាជ័យ​បាន​ឡើយ។

 

Sturridge ​របួស​ទៀត​ហើយ អាច​នឹង​អវត្តមាន​ដល់​​ឆ្នាំ​ក្រោយ

 

Sturridge វ័យ​២៦​ឆ្នាំ បាន​អវត្តមាន​៥៥​ប្រកួត​ហើយ សម្រាប់​ក្រុម​ Liverpool រយៈពេល​១៦​ខែ​ចុង​ក្រោយ​នេះ ព្រោះ​តែ​មាន​បញ្ហា​របួស​ជា​ច្រើន​រួម​មាន​ទាំង របួស​កំភ្លៅ កំភួនជើង ត្រគាក ជង្គង់ និង​របួស​ជើង។ សម្រាប់​រដូវ​កាល​នេះ អតីត​​កីឡាករ​ក្រុម​ Chelsea រូប​នេះ បង្ហាញ​ខ្លួន​ឲ្យ​ហង្ស​ក្រហម ​ទើប​តែ​បាន​៦​ប្រកួត​ប៉ុណ្ណោះ តែ​​ស៊ុត​បាន​៤​គ្រាប់​ដែរ៕

 

-ចុចអាន៖ Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports