ប៉ូលិស​ខណ្ឌដង្កោ​បង្ហាញ​មុខជនសង្ស័យ​១០​នាក់​​ជា​មុខសញ្ញា​ប្លន់​សកម្ម​​ក្នុង​រាជធានី​-​ខេត្ត

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​​១០​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ដែល​ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម​ក្នុង​រាជធានី​-​ខេត្ត ត្រូវ​បាន​
ប៉ូ​លិស​​ខណ្ឌដង្កោ​​ធ្វើការ​បង្ក្រាប​បាន​​នា​ពេល​កន្លង​មក ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៩ ធ្នូ ២០១៥ នេះ បាន​បើក​សន្និសីទកា​សែត​​បង្ហាញ​មុខ រួមទាំង​វត្ថុតាង​ជាច្រើន​​នៅ​អធិការដ្ឋាន​ខណ្ឌ​ដង្កោ ដែល​មាន​ការ​ចូលរួម​​ពី​​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​ប៉ូលិស​ខណ្ឌ​, លោក​ប៊ុត សត្យា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ស្នងការ​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​១០​នាក់​នេះ តែង​ធ្វើ​សកម្មភាព​ប្លន់​១២​លើក ពី​អ្នក​រត់​ម៉ូតូឌុប ហើយ​ក្នុង​នោះ​មាន​សម្លាប់​, វាយ​បែក​ក្បាល និង​ខ្វេះ​ភ្នែក​ជន​រង​គ្រោះ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព