មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

​និគឹម៉ាបឹខាកិ​អ៊ុដុង និង ខាម៉ាអាហ្គិ​អ៊ុដុង ជា​មី​ពីរ​​មុខ​​​​មាន​រសជាតិ​ឆ្ងាញ់ និង​លក់​ដាច់​ជាងគេ ប្រចាំ​​​ហាង ម៉ារឹហ្គាមិអ៊ុដុង របស់​ជប៉ុន​សាខា​នៅ​កម្ពុជា។

  មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​និគឹម៉ាបឹខាកិ​ ដែល​​មាន​សាច់គោ និង​​ពង​ទា​ជ័រ​ព្នៅ បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ចាប់​អារម្មណ៍ ព្រោះ​តែ​ការ​តុបតែង​ដ៏​ស្រស់​ស្អាត​ និង​​ឱជារសដ៏​ឈ្ងុយ​​ឆ្ងាញ់​ជាប់មាត់ និង​ជា​មី​លក់​ដាច់​ជាងគេ​បំផុត​ប្រចាំ​ហាង​ បើ​ធៀប​នឹង​អ៊ុដុង (មី) ​ដទៃ។ ចំណែក ខាម៉ាអាហ្គិ​អ៊ុដុង ដែល​បង្ហាញ​ខ្លួន​ជា​រង្វេល​​​យ៉ាង​ទាក់ទាញ ក្នុង​ចាន​ឫស្សីក៏​ជា​អាហារ​ពេញ​និយម ​និង​ល្បី​​​ដូច​គ្នាដែរ។ ​អតិថិជន​អាច​ទទួល​ទាន​មី​នេះ ជាមួយ​ទឹក​ស៊ុប។

 

លោក តែ ចាន់រិទ្ធី អ្នក​គ្រប់គ្រង​ហាង ម៉ារឹហ្គាមិអ៊ុដុង បាន​ឱ្យ​ដឹង​ថា មី​​​​ក្នុង​ហាង​របស់​លោក ជា​មី​ធ្វើ​ដោយដៃ​​ចេញ​ពី​ម្សៅ អំបិល ទឹក​ គ្មាន​ជាតិ​គីមី និង​ចម្អិន​​ភ្លាមៗ​ខុស​ពី​មី​​​តាម​ហាង​ឬ​តាម​ផ្សារ ដែល​ក្លាសេ​ទុក​រយៈ​ពេល​យូរ។

 

លោក​​បញ្ជាក់​ថា៖ “មី​អ៊ុដុង​ហាង​យើង គ្មាន​ជាតិគីមី ​​មិន​ធ្វើ​ឱ្យ​ឡើង​​មិន​គីឡូ ធ្វើ​​​​ឲ្យ​​ពោះវៀនតូច​ពោះ​វៀន​​ធំ​ដំណើរ​ការ​ស្រួល។ មិន​ត្រឹម​តែ​មី​ទេ គឺ​អាហារ​ទាំង​អស់​ក្នុង​ហាងយើង គឺ​ផ្ដោតលើ​​​គុណភាព ភាព​ស្អាត អនាម័យ និង​​សុខភាព។ យើង​យក​រូបមន្ត​ចេញ​ពី​ជប៉ុន”។

 

ត្រង់​​គុណភាព​នេះ​ដែរ លោក​បន្ត​ថា បើ​មី​ទុក​លើស ២០ នាទី​​​​​​ហាង​លោក​នឹង​មិន​​​យក​ទៅ​​បម្រើ​ជូន​ភ្ញៀវ​នោះ​ទេ ព្រោះ​ធ្លាក់​គុណភាព និង​លែង​ស្រស់។

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

ក្រៅ​ពី​មី​ពីរ​​មុខ​​ខាងលើហាង ​ម៉ារឹហ្គាមិអ៊ុដុង​ មាន​មី និង​អាហារ​​សុខភាព​​ជាច្រើន ដើម្បី​​បំពេញ​តម្រូវការ​​របស់​អតិថិជន ជាពិសេស​​ហាង​នេះមាន​បុគ្គលិក​រួសរាយ​រាក់ទាក់ បម្រើ​សេវា​កម្ម​រហ័ស​ទាន់​ចិត្ត។ ហាងនេះ​ចាប់​បើក​ពី​ម៉ោង ១១ ព្រឹក ដល់​ម៉ោង ៩ កន្លះ​​យប់។ អាសយដ្ឋាន ផ្លូវ ២៣៣ (Brown builing) ផ្ទះ​លេខ ៣០៤ សង្កាត់​បឹងកេងកង ២ ​ខណ្ឌ​ចម្ការ​មន រាជធានីភ្នំពេញ និង​ទូរសព្ទ​លេខ ០២៣ ៩៨ ៦៣ ៩៨។

 

* តម្លៃ៖

 

-និគឹម៉ាបឹខាកិ ៖ អ៊ុដុង​សាច់​គោ និង​ពងទា​ជ័រ​ព្នៅ (៤ ដុល្លារ)
-ខាម៉ាអាហ្គិ​អ៊ុដុង ៖ អ៊ុដុង​ក្នុង​ចាន​ឫស្សី ញ៉ាំ​ជ្រលក់​ជាមួយ​ទឹក​ស៊ប់ (១,៩ ដុល្លារ)

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

មី​​ជប៉ុន ២ មុខជា​អាហារ​ពិសេស​​ប្រចាំ​ ហាងម៉ារឹហ្គាមិអ៊ុដុង

 

 

ចុចអាន៖ អ្នក​ណា​ធ្លាប់​ញ៉ាំ​មីសួរ​​​ស្រុះ​ដាក់​កំប៉ុង​ បឺត​ទុយោ​ខ្លះ?

 

អត្ថបទ៖ អ៊ុំ សុភក្តិ