​ចាប់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន រំលោភ​កូនស្រី​ខ្លួនឯង រហូត​បានសម្រេច​

ក្រចេះ: ​សមត្ថកិច្ច​នគរបាលស្រុក​សម្បូណ៌ បាន​ចាប់ខ្លួន ឪពុក​ចិត្ត​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង ដែល​ទើប​តែមាន​អាយុ​៧​ឆ្នាំ រហូត​បានសម្រេច​។ ការចាប់​​ខ្លួន ឪពុក​ចិត្ត​តិរច្ឆាន រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង បានធ្វើ​ឡើងកាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​៨ ធ្នូ ២០១៥  នៅក្នុង​ក្រុមហ៊ុន​កូរ៉េ ស្ថិតនៅ​ភូមិ​អា​ចេ​ន ឃុំ​កំពង់ចាម ស្រុក​​សម្បូណ៌ ខេត្តក្រចេះ ។​

​ជនសង្ស័យ​ឈ្មោះ ស្រឹម តុលា អាយុ​៣៥​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ស្ត្រី ជា​ប្រពន្ធ និង​ត្រូវជា​ម្តាយ​ក្មេងស្រី​រងគ្រោះ ប្តឹង​ចោទ​
​ប្រកាន់​ថា បាន​ចាប់​កូនស្រី​ខ្លួនឯងរំលោភ​រហូត​បានសម្រេច កាលពី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុងផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ឃុំ​​សម្បូណ៌ ស្រុក​​សម្បូណ៌ ខេត្ត ក្រចេះ​។​

​ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​សម្បូណ៌ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕V/S

​ចាប់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន រំលោភ​កូនស្រី​ខ្លួនឯង រហូត​បានសម្រេច​

​ចាប់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន រំលោភ​កូនស្រី​ខ្លួនឯង រហូត​បានសម្រេច​