គ្រូទាយខ្វាក់ភ្នែក ដែលពូកែទាយត្រូវម្នាក់ ធ្លាប់ទាយដឹងមុន រួចទៅហើយ ថានឹងមាន ពួកអ៊ីស្លាមជ្រុលនិយម ISIS

បរទេស៖ គ្រូទាយខ្វាក់ភ្នែករបស់ប៊ុលហ្គារី ដែលបានទាយត្រូវដូចជា ស៊ូណាមីកាលពីឆ្នាំ ២០០៤ ការបុកអគារភ្លោះអាមេរិក ឆ្នាំ២០០១ និងការតែងតាំងប្រធានាធិបតីស្បែកខ្មៅ នៅសហរដ្ឋអាមេរិក ជាដើម បានទាយទុកពីការកើតឡើងរបស់ពួកក្រុមអ៊ីស្លាមជ្រុលនិយម ISIS តាំងពីច្រើនទសវត្សរ៍មុនមកម្ល៉េះ។

លោកយាយ Baba Vanga ជាគ្រូទាយខ្វាក់ភ្នែករបស់ប៊ុលហ្គារី ដែលបានស្លាប់កាលពីឆ្នាំ ១៩៩៦ ក្នុងអាយុ ៨៥ឆ្នាំបានទស្សន៏ទាយ ការកកើតឡើងនៃពួកក្រុមអ៊ីស្លាមជ្រុលនិយម តាំងពីច្រើនទសវត្សរ៍មុនមកម្លេះ។ គាត់បានទស្សទាយរឿងជាច្រើន ហើយ៨៥ភាគរយ នៃការទស្សន៍ទាយនោះ បានក្លាយជាការពិត។ ក្នុងនោះក៏មានការទស្សទាយការកើតឡើង នៃពួកក្រុមអ៊ីស្លាមជ្រុលនិយមផងដែរ។

លោកយាយ Baba Vanga ធ្លាប់បានព្រមានថា ក្នុងឆ្នាំ ២០១៦ អឺរ៉ុបនឹងមានការលុកលុយ ពីសំណាក់ពួកក្រុមម៉ូស្លីមជ្រុលនិយម។ លោកយាយបានបន្តទៀតថា លោកយាយបានឃើញពីសង្រ្គាមម៉ូស្លីមដ៏ធំមួយ ដែលកើតឡើងនៅឆ្នាំ ២០១០ ចាប់ផ្តើមចេញពីប្រទេសស៊ីរី និងបញ្ចប់ទៅនៅឆ្នាំ ២០៤៣ ដោយបង្កើតឲ្យមានមេដឹកនាំអ៊ីស្លាម។

ឥឡូវនេះមនុស្សមួយចំនួន បានជឿជាក់អំពីទំនាយរបស់ លោកយាយ Vanga ពីការកកើតឡើងនៃពួកក្រុមអ៊ីស្លាមជ្រុលនិយម ISIS ហើយទំនាយសំរាប់ថ្ងៃអនាគត របស់លោកយាយ គឺកាន់តែគួរឲ្យខ្លាចថែមទៀត។ ដោយទំនាយរបស់លោកយាយបានព្រមានថា អឺរ៉ុបអាចនឹងត្រូវរលាយនៅចន្លោះចុងឆ្នាំក្រោយនេះ ហើយទ្វីបអឺរ៉ុបទាំងមូលនឹងក្លាយទៅជាវាលរហោស្ថាន៕

 គ្រូទាយខ្វាក់ភ្នែក ដែលពូកែទាយត្រូវម្នាក់ ធ្លាប់ទាយដឹងមុន រួចទៅហើយ ថានឹងមាន ពួកអ៊ីស្លាមជ្រុលនិយម ISISលោកយាយ Baba Vanga

គ្រូទាយខ្វាក់ភ្នែក ដែលពូកែទាយត្រូវម្នាក់ ធ្លាប់ទាយដឹងមុន រួចទៅហើយ ថានឹងមាន ពួកអ៊ីស្លាមជ្រុលនិយម ISIS
គ្រូទាយខ្វាក់ភ្នែក ដែលពូកែទាយត្រូវម្នាក់ ធ្លាប់ទាយដឹងមុន រួចទៅហើយ ថានឹងមាន ពួកអ៊ីស្លាមជ្រុលនិយម ISIS
អគារពាណិជ្ជកម្មពិភពលោកដែលត្រូវបានបុកដោយយន្តហោះ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត